វចនានុក្រមសល់វ៉ល់គុណនាម·[សល់-វ៉ល់]ដែលទទាក់ទទាម, វិលវល់, មិនជាក់លាក់, សាំញ៉ាំ, សាន់វុ័ណ្ឌ; រាយមាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្យកម្មនាម·[សល់-ល្យ៉ៈ-កាំ]ការវះកាត់ដើម្បីព្យាបាលជំងឺ, ការវះកាត់ដើម្បីកែសម្ផស្សជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្យត័ចនាម·[សល់-ល្យ៉ៈ-ត័ច]អម្បូរសត្វសមុទ្រឥតឆ្អឹងកងម្យ៉ាងមានស្បែករឹងមុត។ ពួកផ្កាយសមុទ្រ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្យព្យាបាលនាម·[សល់-ល្យ៉ៈ-ព្យា-បាល]វិធីសាស្ត្រព្យាបាលជំងឺដោយការវះកាត់ ការចាក់នឹងម្ជុល ឬការទាញតម្រង់ដោយដៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្យវិទ្យានាម·[សល់-ល្យ៉ៈ-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីវិធីព្យាបាលជំងឺដោយវះកាត់ ចាក់នឹងម្ជុល ឬទាញតម្រង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្យសាលនាម·[សល់-ល្យ៉ៈ-សាល]បន្ទប់មានអនាម័យសម្លាប់មេរោគត្រឹមត្រូវនៅក្នុងមន្ទីរពេទ្យ បំពាក់បរិក្ខារសម្រាប់ការវះកាត់តូចធំនិងការព្យាបាលផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសល្លាបនាម·[សល់-ឡា-ប៉ៈ] ឬ [សល់-ឡាប]ការចរចារកគ្នា, ការពោលពាក្យរួសរាយឬរាក់ទាក់រកគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសវនកម្មនាម·[សៈ-វ៉ៈ-ណៈ-កាំ]សកម្មភាពត្រួតពិនិត្យ ផ្ទៀងផ្ទាត់ដំណើរការឬប្រព័ន្ធគុណភាពនៅនឹងកន្លែង ដើម្បីធានាប្រសិទ្ធភាព តម្លាភាព នៃការប្រើប្រាស់ធនធាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសវនករនាម·[សៈ-វ៉ៈ-ណៈ-ក]រូបវន្តបុគ្គលឬនីតិបុគ្គលដែលអនុវត្តការងារសវនកម្មដោយអនុលោមតាមច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសវនដ្ឋាននាម·[សៈ-វ៉ៈ-ណាត់-ឋាន]ផ្នែកមួយនៃរោងល្ខោនឬសាលមហោស្រពដែលទស្សនិកជនអង្គុយ, សាលសហសិក្សា ដែលទីនោះពួកនិស្សិតអង្គុយស្ដាប់សាស្ត្រាចារ្យធ្វើបទឧទ្ទេសនាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក