វចនានុក្រមអេតចាយនាម·[អេត-ចាយ]គ្រឿងខ្ជាំ ឬវត្ថុជាសំណល់ពីការប្រើប្រាស់ អាចយកមកប្រើឡើងវិញបាន ឬអាចយកមកកែច្នៃ ឬក៏អាចជាវត្ថុធាតុដើមបម្រើដល់ការផលិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេតាមីននាម·[អេ-តា-មីន](ជីវ.) ប្រដាប់បន្តពូជឈ្មោលរបស់រុក្ខជាតិដែលមានផ្កាឬអង់ស្យូស្ពែម ហើយមានសណ្ឋានជាទងតូចវែងមួយនិងមានអង់តែនមួយខាងចុងផ្ទុកទៅដោយលម្អង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេទែនាម·[អេ-ទែ](គីមី.) សមាសធាតុសរីរាង្គមួយប្រភេទដែលមានរូបមន្តទូទៅគឺ R1–O–R2 :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេប!ឧទានសព្ទ·[អេប]សូមចៀស! ពាក្យសម្រាប់អ្នកបររថសេះ ស្រែកបន្លឺឱ្យសញ្ញាដល់អ្នកដើរក្នុងផ្លូវចំពីមុខរថឱ្យចៀស តាមច្បាប់ចរាចរណ៍ដើរក្នុងផ្លូវ (ដោយមិនប្រើកណ្ដឹង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេបូឡានាម·[អេ-បូ-ឡា]ជំងឺដែលឆ្លងពីសត្វប្រជៀវមកមនុស្ស ហើយរាលដាលក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០១០។ ជំងឺនេះមិនទាន់មានថ្នាំព្យាបាលនោះទេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេម៉ាតូមនាម·[អេ-ម៉ា-តូម](វេជ្ជ.) កំណកឈាមជាដុំៗនៅក្នុងជាលិកាឬក្នុងសរីរាង្គដោយមិនមានរហែកស្បែក បណ្ដាលមកពីរបួសសរសៃឈាមឬការប៉ះទង្គិចធ្ងន់ធ្ងរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេលីបនាម·[អេ-លីប](គណិត.) ខ្សែកោងបិទដែលផលបូកចម្ងាយពីគ្រប់ចំណុចរបស់វាទៅនឹងកំណុំទាំងពីរជាចំនួនថេរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេលីបសូអ៊ីដនាម·[អេ-លីប-សូ-អ៊ីដ](គណិត.) ផ្ទៃគណិតដែលស្ទើរតែដូចនឹងផ្ទៃផែនដី ហើយត្រូវកំណត់ឡើងសម្រាប់បម្រើឱ្យការវាស់វែងនិងការផលិតផែនទី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេសដេអ៊ែរនាម·[អេស-ដេ-អ៊ែរ]ខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយដែលបង្កើតឡើងនិងគ្រប់គ្រងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេសអឹមអេសនាម·[អេស-អឹម-អេស]ប្រព័ន្ធសម្រាប់បញ្ជូនសារអេឡិចត្រូនិកខ្លីៗជាអក្សរពីទូរសព្ទចល័តមួយទៅទូរសព្ទចល័តមួយទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេស្ទែនាម·[អេ-ស្ទែ](គីមី.) សមាសធាតុសរីរាង្គមួយប្រភេទដែលមានរូបមន្តទូទៅគឺ R1-COO-R2 :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រុងនាម·[អេ-ឡិច-ត្រុង](រូប.) ភាគល្អិតនៃអាតូមដែលមានបន្ទុកអគ្គិសនីអវិជ្ជមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូគីមីនាម·[អេ-ឡិច-ត្រូ-គី-មី](គីមី.) ការសិក្សាអំពីការបំប្លែងថាមពលគីមីទៅជាថាមពលអគ្គិសនីនិងច្រាសមកវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូដនាម·[អេ-ឡិច-ត្រូត]បង្គោលក្នុងជនិតាមានពីរ ហៅថាប៉ូលវិជ្ជមាននិងអវិជ្ជមានដែលបង្កើតជាថាមពលអគ្គិសនីរវាងបង្គោលទាំងពីរនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូទស្សន៍នាម·[អេ-ឡិច-ត្រូ-ទស់]ឧបករណ៍វិទ្យាសាស្ត្រម្យ៉ាងសម្រាប់ពិសោធឱ្យដឹងពីវត្តមានបន្ទុកអគ្គិសនីនិងបញ្ជាក់ប៉ូលរបស់វា។ ពាក្យសាមញ្ញគេហៅថា ប៊ិកភ្លើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូនិកនាម·[អេ-ឡិច-ត្រូ-និច](រូប.) អ្វីៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដែលមានចរន្តអគ្គិសនី ឌីជីថល ម៉ាញ៉េទិក អុបទិក ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូម៉ាញ៉េទិកនាម·[អេ-ឡិច-ត្រូ-ម៉ា-ញ៉េ-ទិច](រូប.) មែកធាងមួយនៃរូបវិទ្យា ដែលសិក្សាអំពីកម្លាំងអេឡិចត្រូម៉ាញ៉ទិកដែលកើតឡើងរវាងចុណ្ណភាគមានបន្ទុកអគ្គិសនី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអេឡិចត្រូវិជ្ជមាននាម·[អេ-ឡិច-ត្រូ-វិច-ជៈ-មាន]លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការបោះបង់គូអេឡិចត្រុងរបស់វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក