វចនានុក្រមអតីតគុណនាម, នាម·[អៈ-ដិត]ដែលកន្លងទៅហើយ, ដែលហួសទៅហើយ; ដែលមានពីក្នុងកាលព្រេងនាយ; ដែលស្លាប់ហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអតីតកាលនាម·[អៈ-តី-តៈ-កាល]កាលដែលកន្លងទៅហើយ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយ, ដែលរួចហើយ (ខ្មែរប្រើពាក្យ ហើយ ពីខាងចុង ឬប្រើពាក្យ បាន ពីខាងដើមជាគ្រឿងសម្គាល់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអតុល្យភាពនាម·[អៈ-តុ-ល្យ៉ៈ-ភាប]ការមិនមានតុល្យភាព, ស្ថានការណ៍មួយដែលភាគីទំនាស់ម្ខាងមានអំណាចខ្លាំងឬមានប្រៀបខ្លាំងលើភាគីម្ខាងទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអតេកិច្ឆគុណនាម·[អៈ-តេ-កិច-ឆៈ]ដែលមិនគួររក្សាបាន, ដែលអស់កែបាន, ដែលកែខៃលែងកើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអតេកិច្ឆ—[អៈ-តេ-កិច-ឆៈ—](ម.ព. អតេកិច្ឆ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត់ឃ្លានកិរិយាសព្ទ, គុណនាម·[អត់-ឃ្លាន]អត់បាយ, ដាច់បាយ, ដែលខ្វះខាតស្បៀង, ដែលមានអាហារបរិភាគមិនគ្រប់គ្រាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តកិលមកម្មនាម·[អ័ត-តៈ-កិ-ឡៈ-ម៉ៈ-កាំ]អំពើដែលធ្វើខ្លួនឱ្យលំបាកទាំងកាយ ទាំងចិត្តដោយឥតផលប្រយោជន៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តខាត់គុណនាម·[អ័ត-តៈ-ខាត់]ដែលខ្វះខាត, មិនសូវបរិបូណ៌, មិនគ្រប់គ្រាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តទត្ថនិយមនាម·[អ័ត-តៈ-ទ័ត-ថៈ-និ-យំ](ទស្សនៈ.) គំនិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ តាមចិត្តវិទ្យា ទស្សនៈមួយដែលយល់ថា ជានិច្ចកាល មនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។ តាមសីលវិជ្ជា អត្តទត្ថនិយមគឺទស្សនៈមួយដែលយល់ថា ក្នុងភាពសមហេតុផល ជានិច្ចកាល មនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តនោមតិភាពនាម·[អ័ត-តៈ-ណោ-ម៉័ត-តិ-ភាប](ទស្សនៈ.) ប្រធានវិស័យភាព អត្ថិភាពនៃអ្វីមួយដោយផ្អែកលើទស្សនៈឬអារម្មណ៍របស់បុគ្គលជាជាងផ្អែកលើហេតុការណ៍ខាងក្រៅឬភស្តុតាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តនោមត្យាធិប្បាយនាម·[អ័ត-តៈ-ណោ-ម៉ាត់-ត្យា-ធិប-បាយ]អធិប្បាយតាមអត្តនោម័តិគឺអធិប្បាយតាមគំនិតរបស់ខ្លួន ក្រៅពីសំនួនសេចក្ដីក្នុងគម្ពីរដីកាឬក្បួនច្បាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអត្តនោម័តិនាម·[អ័ត-តៈ-ណោ-ម៉ាត់]គំនិតនៃខ្លួន; ការយល់ឃើញដោយគំនិតរបស់ខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក