វចនានុក្រមចង្អេរនាម·[ចង់-អេ]ប្រដាប់ត្បាញដោយបន្ទោះឫស្សី សម្រាប់អុំស្រូវ, អុំអង្ករជាដើម; ឬ សម្រាប់ហាលអ្វីៗ; ចង្អេរមានបីយ៉ាងគឺ ចង្អេរអុំ សម្រាប់ប្រើអុំ; ចង្អេរគ្រាង សម្រាប់ប្រើហាលអ្វីៗ; ចង្អេរកឡោបិ៍ គឺចង្អេរជំទើរតូចស្ទើរជាងច្រែងរាក់ជាងចង្អេរអុំសម្រាប់ហាលឬសំដិលអ្វីៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចង្អោរកិរិយាសព្ទ·[ចង់-អោ]រើខ្យល់ដោយទឹកមាត់ (កើតអំពីរមូលក្នុងក្រពះ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាកអារ៉ាកកិរិយាសព្ទ·[ច-ចាក-អា-រ៉ាក]សម្ដែងអាការៈរាក់ទាក់គួរសមដោយវាចា, បញ្ចេញសម្ដីរួសរាយទៅកាន់ភ្ញៀវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាក់ចចុចកិរិយាសព្ទ, គុណកិរិយា·[ច-ចាក់-ច-ចុច]និយាយចុចនាយចុចអាយរឿយៗ ដើម្បីឱ្យគេយល់ស្របតាម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាតនាម·[ច-ចាត]សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចាមអារ៉ាមគុណនាម·[ច-ចាម-អា-រ៉ាម]ដែលលេចឮដោយនិយាយតៗគ្នា ពីមួយទៅមួយរកចុងរកដើមមិនឃើញ, ដែលមិនទាន់ប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចិកចចុកកិរិយាសព្ទ·[ច-ចិក-ច-ចុក]ប្រចុបប្រចែង, អែបអបបញ្ចូលចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចូតនាម·[ច-ចូត]ឈ្មោះស្មៅមួយប្រភេទពួកកក់ សម្រាប់ត្បាញកន្ទេល ឬការុងជាដើម; កន្ទេល ឬ ការុងដែលត្បាញដោយស្មៅនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចចើងកិរិយាសព្ទ·[ច-ចើង]សម្ដែងអាការៈនរនាទ, រនះរនាត, ចើងម៉ើងដោយថ្កើងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចច្រេសចច្រាសគុណកិរិយា·[ច-ច្រេស-ច-ច្រាស]ស្ទុះស្ទាទៅមក, រត់ច្រាសចុះច្រាសឡើង, ឆ្លេឆ្លា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចណ្ឌរាជនាម·[ច័ន-ឌៈ-រាច]ស្ដេចឬមេដឹកនាំដែលមានចិត្តឃោរឃៅ ប្រើអំណាចបង្ក្រាបអ្នកដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក