វចនានុក្រមកក្អៀចគុណកិរិយា·[ក-ក្អៀច]ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែក ឱ្យច្រើនឡើង (ដង្កូវ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកខិបកខុបគុណកិរិយា, គុណនាម·[ក-ខិប-ក-ខុប]ដែលមានចិត្តអរ ព្រោះបានរបស់ជាទីគាប់ចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកខឹកគុណកិរិយា, ឧទានសព្ទ·[ក-ខឹក]ខឹកៗ ច្រើនដងមិនដាច់សូរ ហើយញាប់រន្ថាន់ (សើច) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកខុបនាម·[ក-ខុប]ឈ្មោះសត្វល្អិតមួយប្រភេទ រូបដូចកន្លាតតែនៅក្នុងទឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកខ្វិកបរិវារសព្ទ·[ក-ខ្វិក]ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ កខ្វក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកខ្វេសកខ្វាសគុណកិរិយា, គុណនាម·[ក-ខ្វេស-ក-ខ្វាស]ដែលមានដំណើរខ្វេសខ្វាសរឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងគ្រាប់នាម·[កង-គ្រាប់]ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្ស ដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងចល័តនាម·[កង-ចៈ-ឡាត់]ក្រុមយុវជននៅក្នុងសម័យខ្មែរក្រហមដែលអាចចល័តពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការងារបង្កបង្កើនផល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងចៅនាម·[កង-ចៅ]ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះ កាលពីបុរាណ គេជ្រើសរើសយកតែកូនចៅពលឬរបឹប)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងទ័ពនាម·[កង-ទាប់]ក្រុមមនុស្សត្រៀមច្បាំងនឹងសត្រូវ, សេនារេហ៍ពលដែលមានកាតព្វកិច្ចការពារជាតិ មាតុភូមិ រកសន្តិសុខជូនប្រជាជននិងស្រុកទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងពលនាម·[កង-ពល់]អង្គភាពយោធាដែលមានរចនាសម្ព័ន្ធការងារតាមការកំណត់របស់ក្រសួងការពារជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកងពលតូចនាម·[កង-ពល់-តូច]កងប្រដាប់អាវុធ ដែលមានឋានានុក្រមបន្ទាប់ក្រោមកងពលធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក