វចនានុក្រមកសិពាណិជ្ជកម្មនាម·[កៈ-សិ-ពា-និច-ជៈ-កាំ]សកម្មភាពប្រតិបត្តិការមុខរបរដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកសិម្ហូបអាហារនាម·[កៈ-សិ-ម្ហូប-អា-ហា]សាខានៃផលិតកម្មឧស្សាហកម្មដែលមានមូលដ្ឋានលើការកែច្នៃផលិតផលកសិកម្ម រុក្ខជាតិ សត្វ ផលិតផលនេសាទនិងវារីវប្បកម្ម ដើម្បីផលិតចំណីអាហារសម្រាប់មនុស្សនិងសត្វ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកសិអាកាសធាតុវិទ្យានាម·[កៈ-សិ-អា-កា-សៈ-ធាត-វិត-ទ្យា]ផ្នែកមួយនៃអាកាសធាតុវិទ្យា ដែលសិក្សាអំពីអាកាសធាតុតាមរយៈផលិតកម្មកសិកម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកសិឧតុភូតវិទ្យានាម·[កៈ-សិ-អ៊ុ-តុ-ភូត-វិត-ទ្យា]ការសិក្សាអំពីអាកាសធាតុនិងការប្រើព័ត៌មានអំពីអាកាសធាតុសម្រាប់បង្កើនផលិតផលកសិកម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកសិឧស្សាហកម្មនាម·[កៈ-សិ-អ៊ុស-សា-ហៈ-កាំ]សំណុំនៃសហគ្រាសឧស្សាហកម្មដែលផ្ដល់នូវឧបករណ៍និងសម្ភារៈកសិកម្ម (ជី ថ្នាំពុលកសិកម្ម គ្រឿងចក្រ) និងសហគ្រាសឧស្សាហកម្មដែលកែច្នៃ វេចខ្ចប់និងបង្កើតលក្ខខណ្ឌឱ្យកសិផល (ឧស្សាហកម្មកសិចំណីអាហារ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកស្បូននាម·[ក-ស្បូន]ជាលិកាសាច់ដុំកងដែលជាកន្លែងជួបគ្នារវាងស្បូននិងផ្លូវយោនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកស្យាជីវកម្មនាម·[កាស់-ស្យ៉ា-ជី-វៈ-កាំ]អាជីវកម្មខាងការភ្ជួររាស់, ការងារចិញ្ចឹមជីវិតដោយរបរស្រែចម្ការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកឡោបិ៍នាម·[កៈ-ឡោ]ចង្អេរអុំខ្នាតតូច ស្រដៀងនឹងច្រែងខ្នាតធំ។ និយាយក្លាយមកជា ក្រឡោ ក៏មាន, គួរនិយាយថា កឡោបិ៍ វិញ, ចាស់ៗ ពីដើមក៏ហៅ កឡោបិ៍ ដែរ គ្រាន់តែសរសេរភ្លាត់ថា កឡោ ប៉ុណ្ណោះឯង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកិរិយាសព្ទ·[កា]សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាក[កាក]អ្វីៗដែលសោះ; ដែលអស់រសជាតិដោយច្របាច់ ឬដោយទំពា, ដោយស្ងោរជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកណិកនាម·[កា-កៈ-ណិក]ឈ្មោះប្រាក់បុរាណដែលគេប្រើក្នុងមជ្ឈិមប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកនាសូរនាម·[កា-កៈ-ណា-សូ]ឈ្មោះក្អែក ១មានក្បាលជាយក្ស (មានក្នុងរឿងរាមកេរ្តិ៍)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកបាទនាម·[កា-កៈ-បាត]ឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកបាទក្រហមនាម·[កា-កៈ-បាត-ក្រ-ហម]បណ្ដាញអន្តរជាតិធ្វើការងារមនុស្សធម៌សម្រាប់ផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ សង្គ្រាម និងវិបត្តិខាងសុខភាព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកាកសំណល់គុណនាម, នាម·[កាក-សំ-ណល់]ដែលនៅសល់ចុងក្រោយពីការប្រើប្រាស់, វត្ថដែលសល់ពីការប្រើប្រាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក