វចនានុក្រមដូនជីនាម·[ដូន-ជី]យាយជី គឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០ជានិច្ច (ច្រើនតែស្ត្រីចាស់ៗ, តែទោះបីស្ត្រីនៅក្មេងក៏ដោយ បើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះ ក៏ហៅ ដូនជី ដែរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដូនពេញ[ដូន-ពិញ]ឈ្មោះភ្នំដីតូចមួយ នៅរាជធានីនៃប្រទេសកម្ពុជា ដែលដូនចាស់ម្នាក់ឈ្មោះ "ពេញ" បានផ្ដើមកសាងឡើងជាដំបូងក្នុង គ. ស. ១៣៧២:មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដូប៉ានាម·[ដូ-ប៉ា]សារធាតុឬវិធីផ្សេងៗដែលកីឡាករប្រើប្រាស់ដើម្បីបង្កើនកម្លាំងក្នុងការប្រកួតហើយដែលត្រូវបានច្បាប់ហាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដូមីណូនាម·[ដូ-មី-ណូ]ឈ្មោះល្បែងកម្សាន្តមួយប្រភេទ មានអ្នកលេងពីរនាក់ឬច្រើន ដោយម្នាក់ៗយកបន្ទះ ដែលមានដៅចំណុចមូលៗជាលេខ ពី ០ដល់ ៦ហើយដាក់តម្រៀបបន្តគ្នាម្ដងម្នាក់ៗទាល់តែអស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដូរកិរិយាសព្ទ·[ដូ]ប្ដូររបស់, ឱ្យរបស់ទៅវិញទៅមកដោយទុកតម្លៃជាស្មើគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដូសនាម·[ដូស]បរិមាណកំណត់នៃឱសថ វ៉ាក់សាំង ឬសារធាតុញៀនដែលត្រូវប្រើប្រាស់ក្នុង១លើកៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដួងនាម·[ដួង]ដង្កូវពួកមួយ ច្រើនកើតក្នុងឈើពុក, ក្នុងដីធូរសើមដែលមានជីខ្លាំង, ក្នុងដើមវល្លិមានវល្លិខ្ញែរជាដើម ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដួងចិត្តនាម·[ដួង-ចិត]ហទយវត្ថុ, តួចិត្ត (ចិត្ត ១ដួង គឺតួចិត្ត មួយដែលកើតឡើង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដួងជតានាម·[ដួង-ជៈ-តា]ដួងកំណើត, ថ្ងៃ ខែ ឆ្នាំដែលកើតពាក់ព័ន្ធនឹងរាសីរបស់បុគ្គលនីមួយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដួងជីវន្តនាម·[ដួង-ជី-វ័ន]ពាក្យហៅស្ត្រីជាគូស្នេហា ស្រឡាញ់ស្មើជីវិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដួងសមរនាម·[ដួង-ស-ម៉]ពាក្យហៅស្ត្រីជាគូកម្សត់ដែលរួមស្លាប់រស់ជាមួយគ្នា; ហៅក្លាយតាមសៀមថា ដួងសម៉ន ក៏មានខ្លះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក