វចនានុក្រមដំបងយក្សនាម·[ដំ-បង-យ័ក]ឈ្មោះប្រទាលមួយប្រភេទ មានបន្លាតូចៗ ច្រូងច្រាងគេតែងដាំធ្វើជាបង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំបូលនាម·[ដំ-បូល]ប៉ែករបាំងខាងលើសម្រាប់ការពារទឹកភ្លៀង, កម្ដៅថ្ងៃជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំបែនាម·[ដំ-បែ]មេស្រាឬមេត្រប៉ែដែលគេផ្សំសូនជាដុំ ហើយហាលឱ្យស្ងួតរឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំបៅនាម·[ដំ-បៅ]ឈ្មោះរោគកើតនៅសាច់មានខ្ទុះ មានទឹករងៃ; ដំបៅមានច្រើនប្រភេទ មានដំបៅងា, ដំបៅពកជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំបៅងានាម·[ដំ-បៅ-ងា]ជំងឺឆ្លងមួយប្រភេទរាតត្បាតនៅតំបន់ត្រូពិកដោយសារមេរោគស្ពៀរ៉ូកែត ឈ្មោះត្រេប៉ូណេម៉ាពែតឺនុយ ដែលធ្វើឱ្យអ្នកជំងឺមានអាការៈក្ដៅខ្លួន ឈឺចុកចាប់អវយវៈបន្ទាប់មកមានចេញជាដំបៅ ពងបែករលួយរហូតដល់ជាលិកាក្រោមស្បែកជាពិសេសនៅលើមុខ ដៃ និង ជើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំបៅទ្រូងកិរិយាសព្ទ·[ដំ-បៅ-ទ្រូង](សំនួន.) ឈឺងំមិនស្បើយក្នុងចិត្ត ហាក់បីដូចមានដំបៅនៅក្នុងទ្រូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំរីនាម·[ដំ-រ៉ី]សត្វចតុប្បាទមានរូបធំសម្បើម មានស្បែកក្រាស់មានដៃហៅថា ប្រមោយ; ខ្លះមានភ្លុក, មានចែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដំរីទឹកនាម·[ដំ-រ៉ី-ទឹក]សត្វចតុប្បាទមួយប្រភេទមាឌធំជិតប៉ុនដំរី មានស្បែកក្រាស់ ជើងខ្លី រស់នៅតាមដងស្ទឹងឬបឹងនៅទ្វីបអាហ្វ្រិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក