វចនានុក្រមដ្បិតឈ្មោះ·[ត្បិត](បុរាណប្រើជា បទ (បត់), ត្បទ (ត្បត់ប្រហែលជាឃ្លាតក្លាយមកពី បា. តប្បទ គឺ ត "នោះ" បទ "ផ្លូវ, គន្លង; ហេតុ, ហេតុការណ៍; ដំណើរ" ទេដឹង? ព្រោះ, ព្រោះហេតុ, ដោយហេតុ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដ្រាយនាម·[ដ្រាយ](ប.ព.) ឧបករណ៍មេកានិកម៉្យាងសម្រាប់បង្វិលថាសឬកាស្សែតដើម្បីទាញទិន្នន័យយកទៅប្រើប្រាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមដ្រូននាម·[ដ្រូន]យន្តហោះគ្មានមនុស្សបើកឬឧបករណ៍យន្តដែលអាចហោះបានដោយស្វ័យប្រវត្តិ ដែលគេប្រើប្រដាប់បញ្ជាពីចម្ងាយ។ ដ្រូនជាឧបករណ៍សម័យទំនើបដែលមានតួនាទីច្រើនយ៉ាង ដូចជាពិនិត្យទីតាំងភូមិសាស្ត្រ ឈ្លបយកការណ៍ តាមដានសកម្មភាពនានា វាស់វែងចម្ងាយនិងផ្ទៃក្រឡាដី ថតរូបភាព ដឹកជញ្ជូន ទម្លាក់គ្រាប់ឬបាញ់ពេលធ្វើសង្គ្រាម ជាដើម។ ទៅអនាគត ដ្រូន អាចវិវឌ្ឍន៍ខ្លួនបន្តទៀតតាមតម្រូវការសង្គមនិងបច្ចេកវិទ្យា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋនាម·[ឋ]តួព្យញ្ជនៈទី១២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី៣។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [tʰ] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនកម្មនាម·[ឋៈ-ប៉ៈ-ណៈ-កាំ]កម្មគឺការតម្កល់ទុកនូវអ្វីៗ; អំពើដែលគេរៀបចំតាក់តែងឡើង, ការធ្វើអ្វីមួយឱ្យកើតឡើងហើយតម្កល់តាំងទុកឱ្យបានឋិតថេរតទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនករនាម·[ឋៈ-ប៉ៈ-ណៈ-ក]អ្នកដំឡើងគ្រឿងយន្ត គ្រឿងចក្រ ឬគ្រឿងបង្គុំជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនភណ្ឌនាម·[ឋៈ-ប៉ៈ-ណៈ-ភ័ន]គ្រឿងសម្រាប់ផ្គុំដំឡើង គ្រឿងតុបតែងក្នុងគេហដ្ឋាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនីយភណ្ឌនាម·[ឋៈ-ប៉ៈ-ណី-យ៉ៈ-ភ័ន]របស់, ទ្រព្យ ដែលគួរតម្កល់ទុក, គួរតាំងទុក, ដែលត្រូវទុកដាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនីយវត្ថុនាម·[ឋៈ-ប៉ៈ-ណី-យ៉ៈ-វ័ត-ថុ]វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋបនោកាសនាម·[ឋៈ-ប៉ៈ-ណោ-កាស]កន្លែងទំនេរសម្រាប់ដាក់, សម្រាប់ទុករបស់ផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឋានគណិតនាម·[ឋាន-គៈ-និត]បច្ចេកទេសក្នុងការវាស់ កំណត់ទីតាំង និងសណ្ឋាននៃដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក