វចនានុក្រមទារកិរិយាសព្ទ·[ទា]ស្រដីក្រើនយករបស់ដែលគេជំពាក់, ក្រើនតឿនបន្តឹងយកប្រាក់តាមកំណត់ដែលត្រូវចេញ, ត្រូវបង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារកវប្បកម្មនាម·[ទា-រក់-វ៉ាប់-ប៉ៈ-កាំ]ការចិញ្ចឹមក្មេង ដោយធ្វើយ៉ាងណាឱ្យមានសុខុមាលភាព និងទទួលបានការគាំពារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារកវប្បករនាម·[ទា-រក់-វ៉ាប់-ប៉ៈ-ក]អ្នកដែលចិញ្ចឹមក្មេង ដោយធ្វើយ៉ាងណាឱ្យមានសុខុមាលភាព និងទទួលបានការគាំពារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារសង្គ្រោះនាម·[ទា-រៈ-សង់-គ្រោះ]ការសង្គ្រោះភរិយា, ការទំនុកបម្រុងប្រពន្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារាធីននាម·[ទា-រា-ធីន]អ្នកដែលលុះក្នុងអំណាចប្រពន្ធត្រួតត្រាលើ, អ្នកដែលពឹងផ្អែកផ្ដេកគំនិតនឹងកិច្ចការសព្វគ្រប់ទៅលើប្រពន្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណកថានាម·[ទា-រុ-ណៈ-កៈ-ថា](អ.សិ.) នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធ តាក់តែងជារឿងល្ខោន បង្កើតជាដំណើររឿងវឹកវរ កម្សត់ ព្រាត់ប្រាសធ្វើឱ្យអ្នកអាន អ្នកស្តាប់ញាប់ញ័រ រន្ធត់ចិត្ត អាណិតអាសូរតួអង្គទន់ខ្សោយ ដែលត្រូវតួអង្គខ្លាំងសង្កត់សង្កិន ធ្វើទុក្ខទារុណកម្មបំពារបំពាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណកម្មនាម·[ទា-រុ-ណៈ-កាំ]អំពើកាច, អំពើអាក្រក់, អំពើសាហាវយង់ឃ្នង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណភាពនាម·[ទា-រុ-ណៈ-ភាប]ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណរសនាម·[ទា-រុ-ណៈ-រស់](អ.សិ.) តម្លៃដែលមានក្នុងអត្ថបទអក្សរសិល្ប៍ដោយកវី អ្នកនិពន្ធ ចេះបង្ហាញឱ្យឃើញនូវការជិះជាន់ ការព្យាបាទ ការរំលោភ ការធ្វើទុក្ខទោស ការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅរបស់តួអង្គខ្លាំងទៅលើតួអង្គទន់ខ្សោយគ្មានសមត្ថភាពឱ្យរងទុក្ខភ័យរហូតបាត់បង់ជីវិតក៏សឹងមាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណវិបត្តនាម·[ទា-រុ-ណៈ-វិ-បាត់]កំហុសឆ្គង ឬបរាជ័យ ដែលនាំឱ្យតួអង្គសំខាន់នៃទារុណកថា ឈានទៅដល់មហន្តរាយជាយថាហេតុ។ បច្ចេកសព្ទនេះប្រើដោយអារីស្តូត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក