វចនានុក្រមទ្រមគុណនាម·[ទ្រម]ដែលដុនដាប, ថយកម្លាំង, ថយរូប, ថយរាង (ដោយចាស់ជរាឬដោយធ្វើការធ្ងន់ហួសកម្លាំង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមក់គុណនាម, គុណកិរិយា·[ទ្រ-មក់]ដែលដំអក់, ទម្រន់, ខ្ជិលច្រអូស, សំកុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមាក់ខ្លានាម·[ទ្រ-មាក់-ខ្លា]ឈ្មោះសត្វស្លាបតូចមួយប្រភេទ សន្តានសត្វល្វាចេក (តាមឮគេនិយាយតៗមកថា នៅក្នុងព្រៃញៀតស្បាត, បើឮសំឡេងសត្វនោះយំត្រង់កន្លែងណា គឺមានខ្លានៅជិតៗ ក្បែរកន្លែងនោះពុំខាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមូងនាម·[ទ្រ-មូង]ឈ្មោះឈើមានផ្លែប្រើជាម្ជូរស្ល, ស្លឹកក៏ប្រើជាបន្លែស្លម្ជូរបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមូងសេកនាម·[ទ្រ-មូង-សេក]ឈ្មោះឈើមួយប្រភេទមានផ្លែមូលៗ កាលណាទុំមានសម្បុរក្រហម ជាឈើសម្រាប់ប្រើការធ្វើជាអុស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមួចនាម·[ទ្រ-មួច]ឈ្មោះឈើមួយប្រភេទ ផ្លែល្អិតៗ ស្រដៀងនឹងផ្លែតង្កៀបក្ដាមប្រើធ្វើម្ជូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមើគុណនាម·[ទ្រ-មើ]កំភើ (ច្រើនប្រើតែក្នុងពាក្យកាព្យនិងទំនុកច្រៀង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្រមើយគុណកិរិយា·[ទ្រ-មើយ]ជើយដោយព្រួយចិត្ត ឬដោយអស់កម្លាំងព្រោះនឿយហត់ខ្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក