វចនានុក្រមទ្វេគ្រាះនាម·[ទ្វេ-គ្រាស]ការប្រកាន់យកចំណែកពីរផ្ទុយពីគ្នា តែមានដំណើរឬគោលបំណងទៅកាន់ទីដៅតែមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេគ្រោះនាម·[ទ្វេ-គ្រោះ]ស្ថានភាពមួយដែលមានការលំបាកខ្លាំងក្នុងការសម្រេចចិត្តយកជម្រើសមួយក្នុងចំណោមជម្រើសឯទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេតាអេឡិចត្រុងនាម·[ទ្វេ-តា-អេ-ឡិច-ត្រុង]គូអេឡិចត្រុងវ៉ាឡង់ដែលបង្កើតសម្ព័ន្ធកូវ៉ាឡង់រវាងអាតូមពីរជិតគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេទិសនាម, គុណនាម·[ទ្វេ-ទឹស](ប.ព.) ការបញ្ជូនទិន្នន័យ (គមនាគមន៍) រវាងប្រព័ន្ធឧបករណ៍ពីរក្នុងទិសដៅទៅវិញទៅមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេពន្ធភាពនាម·[ទ្វេ-ពន់-ធៈ-ភាប]ភាពនៃបុគ្គលម្នាក់ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនផង ហើយរៀបអាពាហ៍ពិពាហ៍ជាថ្មីទៀត, ភាពមានប្រពន្ធពីរឬប្ដីពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេសញ្ជាតិនាម·[ទ្វេ-ស័ញ-ជាត]ស្ថានភាពដែលបុគ្គលណាមួយមានភាពជាពលរដ្ឋនៅក្នុងប្រទេសលើសពីមួយ, សញ្ជាតិពីរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទ្វេហារនាម·[ទ្វេ-ហា]អ្នកដែលនាំ, ដែលបញ្ជូនរបស់អ្វីៗទៅទាំងពីរនាក់ជាមួយគ្នា; អ្នកសែងអ្វីៗ។ សព្ទនេះ អ្នកប្រាជ្ញតែងកាព្យយកមកប្រើមានន័យថា ពីរនាក់, ទាំងពីរប្រាណ (ប្រើតែខាងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមធនាម·[ធ]តួព្យញ្ជនៈទី១៩នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី៤។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [tʰ] ជាព្យញ្ជនៈធ្មេញ ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក