វចនានុក្រមនាមរនាប់នាម·[នាម-រ-នាប់]នាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្ស សត្វ វត្ថុ រង្វាស់រង្វាល់ដែលគេប្រើសម្រាប់រាប់។ នាមរនាប់នៅខាងស្ដាំគុណនាមចំនួនជានិច្ច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាមវលីនាម·[នា-មៈ-វ-លី]បញ្ជីឈ្មោះ ឬសៀវភៅដែលមានរាយឈ្មោះទំនិញ ឬសម្ភារៈផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាមសព្ទនាម·[នា-មៈ-ស័ប]សព្ទសម្ដែងនូវឈ្មោះមនុស្ស, សត្វ, ទ្រព្យរបស់នឹងអ្វីៗទាំងពួង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាមាភិធេយ្យនាម·[នា-មា-ភិ-ធៃ]ឈ្មោះឬនាមដែលតែងតាំងដាក់ឱ្យហៅវីរជនណាម្នាក់ អំពីសម្នាក់មន្ត្រីមានយសស័ក្ដិ ឬអំពីប្រជានុរាស្ត្រ។ វីរបុរសជានាមាភិធេយ្យ តែងតាំងដាក់ឱ្យហៅនរជនណា ដែលមានចិត្តក្លាហានមោះមុត, ចេះការពារស្រុកទេស មិនឱ្យធ្លាក់ក្នុងកណ្ដាប់ដៃបរទេសគ្រប់គ្រាន់ នឹងចេះគោរពស្រឡាញ់ជនជាតិរួមជាតិដោយមិនលំអៀង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាម៉ឺននាម·[នា-ម៉ឺន]មន្ត្រីមានបណ្ដាស័ក្ដិ ១០ហ៊ូពាន់ គឺស័ក្ដិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន "ស្រែមួយម៉ឺន", ន៉ាសែន "ស្រែមួយសែន"; បណ្ដាស័ក្ដិមន្ត្រីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាករ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយនាម·[នាយ]អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយកដ្ឋាននាម·[នា-យក់-កាត់-ឋាន]ផ្នែកដែលស្ថិតនៅក្រោមចំណុះអគ្គនាយកដ្ឋាននៃក្រសួងឬស្ថាប័នណាមួយ។ នាយកដ្ឋាន មានការិយាល័យផ្សេងៗចំណុះច្រើនទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយកធម៌នាម·[នា-យៈ-កៈ-ធ័រ]ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយករដ្ឋមន្ត្រីនាម·[នា-យក់-រ័ត-ឋៈ-មន់-ត្រី] ឬ [នា-យក់-រ័ត-មន់-ត្រី]តំណែងជាប្រធានគណៈរដ្ឋមន្ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយចក្របាលទោនាម·[នាយ-ច័ក-ក្រៈ-បាល-ទោ]ឋានន្តរនាយទាហានរងជើងទឹក នៅចន្លោះចក្របាលឯកនិងនាយចក្របាលឯក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយចក្របាលឯកនាម·[នាយ-ច័ក-ក្រៈ-បាល-អែក]ឋានន្តរនាយទាហានរងជើងទឹកខ្ពស់ជាងនាយចក្របាលទោ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយចំណង់នាម·[នាយ-ចំ-ណង់]នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី ហៅថា បេក្ខសេនីយ៍ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយទាហាននាម·[នាយ-ទា-ហ៊ាន]ទាហានមានឋានន្តរសក្ដិខ្ពស់ ចាប់ពីអនុសេនីយ៍ត្រីឡើងទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយទាហានរងនាម·[នាយ-ទា-ហ៊ាន-រង]ទាហានមានឋានន្តរសក្ដិ ចាប់ពីពលបាលត្រីដល់ព្រឹន្ទបាលឯក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយទោនាម·[នាយ-ទោ]នាយទី ២, ឋានន្តររបស់ពលទាហានខ្ពស់ជាងពលឯក, ទាបជាងនាយឯក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយនាវីចំណង់នាម·[នាយ-នា-វី-ចំ-ណង់]នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុនាវីត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះនាយចក្របាលបាលឯកនិងអនុនាវីត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាយឯកនាម·[នាយ-អែក]នាយទី ១, ឋានន្តរនៃពលទាហានខ្ពស់ជាងនាយទោ, ទាបជាងពលបាលត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក