វចនានុក្រមកីឡាភូមិនាម·[កី-ឡា-ភូម]ទីសម្រាប់លេង, ទីលេងកម្សាន្ត, ទីលានសម្រាប់លេងល្បែងផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកីឡាមណ្ឌលនាម·[កី-ឡា-មន់-ឌល់]មណ្ឌលនៃកីឡា, វាលវង់សម្រាប់លេងកីឡា, ទីសម្រាប់លេងកីឡា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកីឡាអត្តពលកម្មនាម·[កី-ឡា-អាត់-តៈ-ពៈ-លៈ-កាំ] ឬ [កី-ឡា-អាត់-តៈ-ពល់-ឡៈ-កាំ]ល្បែងដែលគេហាត់លេងដោយកម្លាំងរបស់ខ្លួន, កីឡាសម្រាប់ធ្វើខ្លួនឱ្យមានកម្លាំងមាំមួន, ឱ្យស្វាហាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកីឡាអូឡាំពិកនាម·[កី-ឡា-អូ-ឡាំ-ពិច]កីឡាចម្រុះច្រើនប្រភេទ ដែលមានការចូលរួមប្រកួតជាលក្ខណៈសកលនៅរៀងរាល់បួនឆ្នាំម្ដង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកឹងកន្ត្រៃនាម·[កឹង-កន់-ត្រៃ]ឈ្មោះសាស្ត្រាមួយច្បាប់សម្រាប់ប្រដៅមនុស្សតាមទំនងគតិលោក និងគតិធម៌ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកឹះកិរិយាសព្ទ·[កឹស]ឆ្កឹះដោយម្រាមដៃ ដើម្បីឱ្យសញ្ញា ហៅគ្នាដោយសម្ងាត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកុក្កុដនេត្រនាម·[កុក-កុ-ដៈ-នេត]ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យជាន់ដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកុងដង់សាទ័រនាម·[កុង-ដង់-សា-ទ័រ]គ្រឿងអេឡិចត្រូនិកផ្ទុកនិងផ្ទេរបន្ទុកអគ្គិសនី ដែលផ្សំឡើងដោយអង្គធាតុចម្លងពីរ ខណ្ឌដោយមជ្ឈដ្ឋានអ៊ីសូឡង់ (សុញ្ញាកាសឬឌីអេឡិចទ្រិក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកុងតាក់នាម·[កុង-តាក់]គ្រឿងអគ្គិសនីដែលប្រើសម្រាប់ភ្ជាប់ ឬផ្ដាច់ចរន្តអគ្គិសនីនៅក្នុងសៀគ្វី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកុងតឺន័រនាម·[កុង-តឺ-ន័រ]ឧបករណ៍សម្រាប់ផ្ទុកទំនិញដើម្បីដឹកជញ្ញូន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកុងទុយស្យុងនាម·[កុង-ទុយ-ស្យុង](វេជ្ជ.) ការខ្ទាំ, របួសម្យ៉ាងដែលបណ្ដាលមកពីគ្រោះថ្នាក់ធ្ងន់ធ្ងរធ្វើឱ្យខ្ទេចជាលិកាក្នុងសរីរាង្គណាមួយប៉ុន្តែមិនមានរហែកស្បែកឬស្រោមព័ទ្ធជុំវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក