វចនានុក្រមបច្ឆិមបទនាម·[ប៉័ច-ឆិ-ម៉ៈ-បត់]អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់នៅខាងចុងនៃពាក្យ ដើម្បីបង្កើតពាក្យកម្លាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបច្ឆិមសាសន៍នាម·[ប៉័ច-ឆិ-ម៉ៈ-សាស]សម្ដីចុងក្រោយ, (ព.ប្រ.) ប្រដៅចុងក្រោយបង្អស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបច្ឆិមានុទិសនាម·[ប៉័ច-ឆិ-ម៉ា-នុ-ទឹស]អនុទិសជាចន្លោះទិសបស្ចិមនិងទិសឧត្តរ គឺទិសពាយ័ព្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចកាមគុណនាម·[ប៉័ញ-ចៈ-កា-ម៉ៈ-គុន]កាមគុណ ៥គឺរូប, សំឡេង, ក្លិន, រស, សម្ផស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចកោណនិយ័តនាម·[ប៉័ញ-ចៈ-កោន-និ-យ៉ាត់]បញ្ចកោណដែលមានប្រវែងជ្រុងទាំងប្រាំស្មើគ្នា និងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចក្ខន្ធនាម·[ប៉័ញ-ច័ក-ខ័ន]ខន្ធ ៥គឺរូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចទេពនាម·[ប៉័ញ-ចៈ-ទេប]ទេវតា ៥ប្រភេទគឺ បុព្វទេព, សម្មតិទេព, ឧបបាតិកទេព, វិសុទ្ធិទេព, អន្តោទេព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពណ៌នាម, គុណនាម·[ប៉័ញ-ចៈ-ព័រ] ឬ [ប័ញ-ច្ព័រ]ព័ណ៌ប្រាំយ៉ាង; ដែលមានព័ណ៌ប្រាំយ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពិធគុណនាម·[ប៉័ញ-ចៈ-ពិត]ដែលមាន ៥យ៉ាង, មាន ៥ប្រការ, មាន ៥មុខឬបែប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចពិធកល្យាណីនាម·[ប៉័ញ-ចៈ-ពិ-ធៈ-ក័ល-យ៉ា-ណី]ស្ត្រីដែលមានលំអ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ចព័ណ៌នាម, គុណនាម·[ប៉័ញ-ចៈ-ព័រ] ឬ [ប៉័ញ-ច្ព័រ](ម.ព. បញ្ចពណ៌)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក