វចនានុក្រមបាយខុននាម·[បាយ-ខុន]ឈ្មោះបទភ្លេងខ្មែរមួយមេ សម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាឱ្យពួកញាតិចងដៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយខុំនាម·[បាយ-ខុំ]ឈ្មោះល្បែងមានរន្ធ ១០ក្នុងឈើមានសណ្ឋានទ្រវែងស្រដៀងនឹងពងក្រពើ មានគ្រាប់ ៤២, ដាក់ក្នុងរន្ធ ហៅថា ក្បាលមឿង ឬក្បាលជីមឿង ទាំងពីរខាង ក្នុង ១រន្ធដាក់គ្រាប់ ៥(ជា ១០), រន្ធជាបរិវារ ៨ទៀតក្នុងមួយរន្ធៗ ដាក់គ្រាប់បួនៗ (ជា៣២) ; ពួកក្មេងដែលគ្មានឈើធ្វើក្ដារបាយខុំនោះ នាំគ្នាកាយធ្វើរន្ធលេងផ្ទាល់នឹងដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយគំទឹកនាម·[បាយ-គំ-ទឹក]បាយដែលក្ដាំងនៅជាប់នឹងបាតឆ្នាំង គេចាក់ទឹកត្រាំក្នុងឆ្នាំងឱ្យរីកជ្រាយរបើកចេញពីបាតឆ្នាំង អាចកាយយកបានដោយស្រួល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយឆានាម·[បាយ-ឆា]បាយដែលឆាជាមួយគ្រឿងផ្សំលាយសាច់ ស៊ុត បន្លែជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយដំណើប[បាយ-ដំ-ណើប]ឈ្មោះស្មៅដើមរឹង មានគ្រាប់ល្អិត បើត្រូវទឹកស្អិតជាប់គ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយតម្រាំនាម·[បាយ-ដំ-រ៉ាំ]បាយដែលដាក់ត្រាំក្នុងទឹកអស់ ១យប់ហើយលាយបរិភោគក្នុងវេលាព្រឹក រាប់ថាជាអាហារនាំឱ្យត្រជាក់ស្រួលខ្លួន តាមទម្លាប់អ្នកត្រូវការប្រើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយទានាម·[បាយ-ទា]សេវាលជាតិមួយពួកមានពណ៌បៃតង រាងល្អិតៗ ដុះអណ្ដែតលីផ្ទៃទឹក។ គេច្រើនដួសវាឱ្យសត្វទាឬត្រីស៊ី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយបត្តបូរនាម·[បាយ-ប័ត-ត្បូ]បាយបំពេញបាត្រ (បាយរាប់បាត្រ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេយកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់។ ហៅម្យ៉ាងថា បាយបិតបូរ "បាយសម្រាប់បំពេញផលឱ្យប្រេត" គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយបៀងកិរិយាសព្ទ·[បាយ-បៀង]ពោលពាក្យបញ្ឆិតបញ្ឆៀងឬដៀមដាម, ជន្លជន្លេញឱ្យអ្នកម្ខាងដឹង ឱ្យអន់ចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយព្រលឹងនាម·[បាយ-ព្រ-លឹង]បាយដំណើបដាក់ក្នុងដូងខ្ចី ប្រើក្នុងការមង្គលកោរជុកជាដើមសម្រាប់ឱ្យសាមីខ្លួនអ្នកទទួលមង្គលបរិភោគដោយសន្មតថា ចម្រើនព្រលឹងឱ្យមានសេចក្ដីសុខយឺនយូរ (ធ្វើតាមលទ្ធិព្រាហ្មណ៍)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយម៉ាតនាម·[បាយ-ម៉ាត]ឈ្មោះឈើតូចមួយប្រភេទ ស្លឹកមានក្លិនក្រអូបប្រហើរ; មាន ២ប្រភេទគឺ បាយម៉ាតស្រុក, បាយម៉ាតព្រៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយម៉ាននាម·[បាយ-ម៉ាន]ម្សៅឬអង្ករដំណើបដែលរំងាស់ឱ្យរលួយស្អិត សម្រាប់ប្រើការលាបបិទក្រដាសជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយសិង្ឃាដក៍នាម·[បាយ-សិង-ឃាត]ឈ្មោះដុំបាយតូចៗបួនដុំដែលដាក់ទើរលើមាត់ឆ្នាំងដាំថ្នាំរំងាប់រោគ ប្រើជាគ្រឿងប្រសិទ្ធីថ្នាំឆ្នាំងឱ្យពូកែ (ប្រើតាមតម្រាគ្រូថ្នាំ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយសីនាម·[បាយ-សី]កំណាត់ដើមចេកមានដោតជើងដាក់បញ្ឈរមានរមូរស្លឹកចេកសណ្ឋានម្រាមដៃដោតជាថ្នាក់ៗ មាន ៣ថ្នាក់ ឬ ៥ថ្នាក់, ៧ថ្នាក់, ៩ថ្នាក់ មានដោតផ្កាលាយចម្រុះ, មានដាក់បាយព្រលឹងឬលាជ ដែលហៅថា បាយសី គឺបាយស្រី ឬបាយសិរី តម្កល់ត្រង់ខាងលើកំពូល, បែបនេះហៅថា បាយសីធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយស្រីនាម·[បាយ-ស្រី]ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំ មានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះ ក្នុងវេលាដែលកូនប្រុសស្រីកំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក