វចនានុក្រមបុព្វសិទ្ធិការទូតនាម·[បុប-ពៈ-សិត-កា-ទូត]សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្ដល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំ រដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុព្វេនិវាសានុស្សតិញ្ញាណនាម·[បុប-ពេ-និ-វា-សា-នុស-សៈ-តិញ-ញាន]ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើម គឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុន បន្ទាប់ជាតិនេះរៀងឡើងទៅ ... (ចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណវិសេស មានព្រះសព្វញ្ញុពុទ្ធជាដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុព្វេសន្និវាសនាម·[បុប-ពេ-សន់-និ-វាស]ដំណើរធ្លាប់នៅរួមគ្នាពីក្នុងជាតិមុន គឺធ្លាប់ជាស្វាមីភរិយានៅរួមកិច្ចការសុខទុក្ខជាមួយគ្នាពីក្នុងជាតិមុនមក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរត្ថិមានុទិសនាម·[ប៉ុ-រ៉ាត់-ថិ-ម៉ា-ទឹស]អនុទិសជាចន្លោះទិសបូព៌និងទិសទក្សិណ គឺទិសអាគ្នេយ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរសនាម·[បុ-រ៉ស់]អ្នកបំពេញចិត្តមាតាបិតា, អ្នកបំពេញចិត្តស្ត្រី; អ្នកបំពេញកិច្ចការក្នុងប្រទេសដែលខ្លួននៅ (ប្រុស) អាត្ម័ន (អាត្មា), ចិត្ត។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណគុណនាម·[បុ-រ៉ាន]ចាស់, ដែលកើតមានមុន, ដែលមានយូរហើយ, ដែលធ្លាប់មានពីព្រេងនាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណដ្ឋាននាម·[បុ-រ៉ា-ណាត់-ឋាន]ទីកន្លែងដែលជាអតីតភូមិឋាន អារាម សរណដ្ឋាន ប្រាង្គប្រាសាទជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណទុតិយិកានាម·[បុ-រ៉ា-ណៈ-ទុ-តិ-យិ-កា]ស្ត្រីដែលមានបុរសជាពីរនាក់ក្នុងកាលពីមុន គឺប្រពន្ធពីដើមឬប្រពន្ធពីមុន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណវត្ថុវិទូនាម·[បុ-រ៉ា-ណៈ-វ័ត-ថុ-វិ-ទូ]អ្នកប្រាជ្ញខាងបុរាណវត្ថុវិទ្យា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណវត្ថុវិទ្យានាម·[បុ-រ៉ា-ណៈ-វ័ត-ថុ-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីវប្បធម៌របស់មនុស្សនៅសម័យបុរាណតាមរយៈវត្ថុសំណល់ផ្សេងៗដូចជា វត្ថុសិល្បៈ សំណង់ប្រាសាទ ឆ្អឹងមនុស្ស និងសត្វជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណវត្ថុសិល្បៈនាម·[បុ-រ៉ា-ណៈ-វ័ត-ថុ-សិល-លៈ-ប៉ៈ]បុរាណវត្ថុដែលបង្កើតនិងកែច្នៃដោយមនុស្ស ដែលអាចផ្លាស់ប្ដូរទីតាំងបានដូចជា កុលាលភាជន៍ គ្រឿងអលង្ការ និងគ្រឿងសស្ត្រាវុធ (ដាវ លំពែង ធ្នូ ស្នា...) ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុរាណស្ថាននាម·[បុ-រ៉ា-ណៈ-ស្ថាន]កន្លែងចាស់ពីបរមបុរាណយូរលង់ ដែលមានបន្សល់ទុកនូវសំណង់ប្រាសាទ ឬរមណីយដ្ឋានផ្សេងៗ ដូចជានគរវត្ត នគរបុរី ឦសានបុរៈ (ព្រៃគុហ៍) ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក