វចនានុក្រមប្រស្និតនាម·[ប្រ-ស្និត]សម្ដីប្រើភ្លាត់ឃ្លាតចេញមកពីពាក្យ ប្រឆ្ងិត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រស្រាវភាជនៈនាម·[ប្រ-ស្រា-វៈ-ភា-ជៈ-នៈ]ភាជនៈសម្រាប់បន្ទោបស្សាវៈ (កន្ថោរបត់ជើងតូច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រស្រីនាម·[ប្រ-ស្រី]ផ្នែកជារង្វង់មូលប៉ោងដែលមានពណ៌ ស្ថិតនៅក្នុងកែវភ្នែកព័ទ្ធជុំវិញកូនក្រមុំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រស្រ័យនាម·[ប្រ-ស្រៃ]សេចក្ដីស្នេហា, ស្រឡាញ់, រាប់អាន; សេចក្ដីគោរព; ដំណើរត្រូវអធ្យាស្រ័យគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហកកិរិយាសព្ទ·[ប្រ-ហក]ស៊កបន្លួញបញ្ចូលក្នុងដំណាប់ ឬស៊កស្នូលអ្វីមួយក្នុងបំពង់, ក្នុងប្រហោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហប់នាម·[ប្រ-ហប់]ច្រកឬស៊ងមានសណ្ឋានដូចជាទ្វារជ្រលមចង្អៀត ឬជ្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហាក់បរិវារសព្ទ·[ប្រ-ហាក់]ពាក្យសម្រាប់និយាយផ្សំនាំមុខពាក្យ ប្រហែល ថា ប្រហាក់ប្រហែល គឺប្រហែលដោយស្រពេចស្រពឹល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហារទាននាម·[ប្រ-ហា-រ៉ៈ-ទាន]ការឱ្យនូវប្រហារ គឺការធ្វើនូវប្រហារ មាន ទះ, តប់ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហិតនាម·[ប្រ-ហិត]គ្រឿងផ្សំច្រើនមុខជាជំនួយអាហារឱ្យមានរសឆ្ងាញ់។ ខ្មែរយើងប្រើជាឈ្មោះម្ហូបធ្វើដោយត្រីឬសាច់ចិញ្ច្រាំឬបុកគ្រលុកជាមួយនឹងគ្រឿងផ្សំច្រើនប្រភេទ មានលាយម្សៅខ្សាយខ្លះផង ហើយពូតជាដុំតូចៗ រួចចៀននឹងខ្លាញ់ឬស្ល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហុកនាម·[ប្រ-ហុក]ត្រីដែលទុកឱ្យហើមសាច់ ហើយបុកគ្រលុកលាយនឹងអំបិលឱ្យល្មមដល់ការ ហើយដាក់ផ្អាប់ក្នុងពាងទុកប្រកបការជាម្ហូបផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រហុកខ្ទិះនាម·[ប្រ-ហុក-ខ្ទិះ]ឈ្មោះម្ហូបមួយប្រភេទធ្វើពីសាច់ជ្រូកចិញ្ច្រាំលាយជាមួយប្រហុក ឆាច្របល់ជាមួយគ្រឿងផ្សំដទៃទៀត ហើយមានដាក់ខ្ទិះដូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក