វចនានុក្រមប្រឡិងប្រឡាំងគុណនាម·[ប្រ-ឡិង-ប្រ-ឡាំង]ដែលមានរសស្ទាក់ស្ទើរមិនប្រាកដជាជូរឬប្រៃជាដើម; ដែលល្វីងមាត់ ឬប្រហាតមាត់ធុំបាយធុំចំណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡិមប្រឡុំគុណកិរិយា·[ប្រ-ឡិម-ប្រ-ឡុំ]ដែលបន្លែបន្លំ, ដែលលំៗ, ច្បោលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡុបប៉័ច្ឆាកិរិយាសព្ទ, គុណកិរិយា·[ប្រ-ឡុប-ប៉័ច-ឆា]លាយច្របល់គ្នា; ច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡុបប្រឆាកិរិយាសព្ទ, គុណកិរិយា·[ប្រ-ឡុប-ប្រ-ឆា](ម.ព. ប្រឡុបប៉័ច្ឆា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡៃសកនាម·[ប្រ-ឡៃ-សក]ត្រួយឈើមានអម្ពិលជាដើម ដែលលាស់បោះទងនិងតួត្រួយវែងៗ សំយុងចុះស្រយមៗក្នុងខែវស្សាខុសរដូវលាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡៅអំពែនាម·[ប្រ-ឡៅ-អំ-ពែ]ឈ្មោះវល្លិធំមួយប្រភេទ ដើមរឹងស្លឹកទន់ស្រួចៗមានជ័រស; ត្រួយប្រើជាបន្លែស្លម្ជូរបាន (អ្នកស្រុកខ្លះហៅ ប្រឡៅពពែ, មានអត្ថន័យល្អជាង ប្រឡៅអំពែ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់នាម·[ប្រ-អប់]គ្រឿងប្រើប្រាស់ធ្វើដោយឈើឬដោយលោហជាតិជាដើម មានមេ មានគ្រប ខ្លះឥតត្រចៀក ខ្លះមានត្រចៀក ទំហំតូចឆ្ងាយពីហឹបចុះរៀងមក, មានទ្រង់ទ្រាយច្រើនបែប, សម្រាប់ដាក់វត្ថុផ្សេងៗ មានបារី, ស្លា, ថ្នាំ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់ជើងនាម·[ប្រ-អប់-ជើង]តួបាតជើងទាំងមូលគឺទាំងខាងលើទាំងខាងក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក