វចនានុក្រមផុស្សតីនាម·[ផុស-សៈ-ដី]នាមព្រះនាងទេវីជាព្រះមាតានៃព្រះវេស្សន្តរក្នុងវេស្សន្តរជាតក (មហាជាតក៍) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផូយនាម·[ផូយ]ក្រដាសគូសជាក្រឡាតារាងសរសេរអក្សរប្រាប់ឈ្មោះរូបហួយទាំង ៣៦សម្រាប់ឱ្យគូសឬដៅចាក់ហួយ; តាមធម្មតា ច្រើនតែសរសេរអក្សរចិន ព្រោះហួយជាល្បែងមានដើមកំណើតពីជាតិចិន ទាំងមេចេញហួយក៏ច្រើនតែចិនដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផួយនាម·[ផួយ]សំពត់សាច់ក្រាស់ផ្ទាំងធំ ធ្វើដោយអំបោះ, សំឡីឬរោមចៀមជាដើម សម្រាប់ដណ្ដប់ការពាររងា។ សរសេរ ភួយ ក៏បាន ព្រោះ ផ និង ភ ស្រៈអួ មានសំឡេងដូចគ្នា។ (ព.វិ.) ក្នុងបាតិមោក្ខ ហៅ សន្ថត ឬ សន្ថ័ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផើងនាម·[ផើង]ភាជនៈដីមួយប្រភេទរាងរួមក្រោមទូលាយលើឬរាងមានក្អេងមាត់តូចក៏មាន សម្រាប់ដាក់អ្វីៗ ឬដាំឈើផ្កា, ឈើសម្រាប់តាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផើមកិរិយាសព្ទ·[ផើម]មានគ័ភ៌, មានកូនក្នុងផ្ទៃ។ ស្ដេចស្ត្រីផើមហៅ ទ្រង់គ័ភ៌។ ស្ត្រីជាម្នាងក្សត្រផើម ហៅ មានគ័ភ៌។ ស្ត្រីទាំងពួងផើម ហៅ មានផ្ទៃពោះ ឬ មានពោះពុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផើយនាម·[ផើយ]បង្អួចធំពេញល្វែងមានជញ្ជាំងតឿរងពីក្រោមកាលបើត្រូវការបើកមានចន្ទល់ទល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផឿកគុណនាម·[ផឿក]ឃ្លៀចសម្រាប់មនុស្ស គឺមនុស្សដែលតាមធម្មតា តែងតែមានសម្បុរខ្មៅ, លឿងឬសម្បុរសណ្ដែកបាយ ក៏បែរជាមានស្បែកស, រោមស, សក់ស, រោមភ្នែកស ពីកំណើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផេថាបៃនាម·[ផេ-ថា-បៃ]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង ១ ០២៤ថេរ៉ាបៃ។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១ផេថាបៃស្មើនឹង ១ ០០០ថេរ៉ាបៃ ហើយអក្សរកាត់គឺ Pb។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផេថាប៊ីតនាម·[ផេ-ថា-ប៊ីត]ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ថេរ៉ាប៊ីត។ ជាទូទៅ ក្នុងការនិយាយ គេកំណត់យក១ផេថាប៊ីតស្មើនឹង១០០០ថេរ៉ាប៊ីត ហើយអក្សរកាត់គឺ Pb ឬ Pbit។មើលអត្ថន័យ ចម្លងតំណ ចែករំលែក