វចនានុក្រមផ្ចង់កិរិយាសព្ទ·[ផ្ចង់]ធ្វើដោយពេញចំណង់ គឺធ្វើអ្វីៗដោយពិនិត្យពិច័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ចិតផ្ចង់កិរិយាសព្ទ·[ផ្ចិត-ផ្ចង់]ធ្វើដោយផ្ចង់អស់ពីចិត្ត អស់ពីចំណង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ចឹកនាម·[ផ្ចឹក]ឈ្មោះឈើខ្លឹមមានសាច់រឹងជាប់ធន់បានយូរសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗមានធ្វើសសរផ្ទះជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ចុងផ្ដើមកិរិយាសព្ទ·[ផ្ចុង-ផ្ដើម]ទំនុកបម្រុងឱ្យឃើញចុងឃើញដើម គឺប្រដុងប្រជាដោយសព្វគ្រប់ឱ្យដុះដាលចម្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ចុចកិរិយាសព្ទ, គុណកិរិយា·[ផ្ចុច]សួរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឱ្យគេចកែរួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ចោតកិរិយាសព្ទ, គុណកិរិយា·[ផ្ចោត]ធ្វើឱ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ញុកកិរិយាសព្ទ, គុណកិរិយា·[ផ្ញុក]រុញដាក់ឱ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្ញុចកិរិយាសព្ទ, គុណកិរិយា·[ផ្ញុច]រុញដាក់ឱ្យទល់ឱ្យដល់ឱ្យប៉ះនឹងអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក