វចនានុក្រមផ្ទះស្នាក់នាម·[ផ្ទះ-ស្នាក់]ផ្ទះដែលម្ចាស់ផ្ទះជួលឱ្យភ្ញៀវស្នាក់នៅនិងបរិភោគអាហារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នក់ទឹកនាម·[ផ្នក់-ទឹក]ឈ្មោះស្មៅទឹកមួយប្រភេទ ដើមស្រួយផ្កាមូល វេលារីកចេញព័ណ៌លឿង (អ្នកស្រុកខ្លះហៅ ស្មៅប្រាសាទ ឬដើមប្រាសាទ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នង់នាម·[ផ្នង់]សាច់ក្រាស់នៅត្រង់ប្រជុំស្មាជ្រូកឬសាច់ដែលគេហាន់ឱ្យជាប់ដោយទាំងស្បែកផងជាកង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នង់ទឹកនាម·[ផ្នង់-ទឹក]ការបង់ទឹក គឺអំពើដែលគេសូត្រសែកមន្តអាគមកូរឬផ្លុំទឹកហើយបាច, ស្រោច, ប្រោះ លើកកម្លាំងឱ្យសត្វប្រណាំង, សត្វបញ្ជល់ ឬឱ្យមនុស្សអ្នកចំបាប់, អ្នកប្រដាល់ (ប្រើតាមទម្លាប់អ្នកដែលជឿមន្តអាគម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នត់គំនិតនាម·[ផ្នត់-គំ-និត]លក្ខណៈឬគោលជំហរនៃគំនិត ដែលបុគ្គលម្នាក់ៗប្រកាន់យក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នូតនាម·[ផ្នូត]ស្លាកស្នាមដែលមានមកពីកំណើតនៅស្បែកមនុស្ស សម្បុរខ្មៅក៏មាន ក្រហមជាំក៏មាន ខុសពីសម្បុរប្រក្រតីរបស់ខ្លួនជាដរាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នូរខ្សាច់នាម·[ផ្នូ-ខ្សាច់]ពំនូកឬជួរខ្សាច់ដែលកើតមានដោយអំណាចទឹកហូរប្រមូលឬក៏ខ្យល់បក់កៀរប្រមូលមានសណ្ឋានជាជួរវែងខ្ពស់ជាងទំនាបខ្សាច់ប្រក្រតី (ព.បុ.) ហៅ ត្បូងខ្សាច់)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមផ្នូលនាម·[ផ្នូល]ការបូល; បុព្វនិមិត្ត ឬបូព៌និមិត្ត, អាភេទ គឺហេតុដែលបណ្ដាលឱ្យឃើញមុន; ហេតុភេទដែលដឹងដោយបូលឬផ្សង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក