វចនានុក្រមពពិលនាម·[ព-ពិល]ប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្សឬរបស់អ្វី ដើម្បីឱ្យកើតស្រីសួស្ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពីមបរិវារសព្ទ·[ព-ពីម]ពាក្យបរិវាររបស់ពាក្យ ពពើម ថា ពពីមពពើម គឺពើមៗ វីមវាមរឿយៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពឹកនាម·[ព-ពឹក]អាចម៍ភ្នែក គឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពឹកឆ្កែនាម·[ព-ពឹក-ឆ្កែ]ឈ្មោះសត្វល្អិតមួយប្រភេទ កើតនៅក្នុងទឹកត្រពាំងជាដើម មានរូបសណ្ឋានស្រដៀងនឹងពពឹកភ្នែកឆ្កែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុរគុណនាម·[ព-ពុល]ដែលពុរខ្លាំង គឺដែលពុរដោយបែក ឬដោយជោរខ្លាំង, ដោយហើមខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុះនាម·[ព-ពុះ]កម្សួលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើង ឬដោយកម្លាំងដែលពុះខ្ជោលឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុះទឹកនាម·[ព-ពុះ-ទឹក]ពពុះដែលកើតក្នុងសមុទ្រ កកខះសាច់ជ្រោកស្វិតទន់ល្មួតជក់លេបទឹក សម្រាប់ប្រើជាការលុបលាងមុខជាដើម (អ្នកខ្លះហៅ ផ្សិតសមុទ្រ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពុះសណ្ដែកនាម·[ព-ពុះ-សន់-ដែក]គ្រឿងអាហារមួយបែបដែលផលិតចេញពីការស្ងោររម្ងាស់ទឹកសណ្ដែកសៀង។ គេអាចយកពពុះ សណ្ដែកទៅផ្សំធ្វើជាមុខម្ហូប បានច្រើនមុខតាមតម្រូវការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូបរិវារសព្ទ·[ព-ពូ]ពាក្យជាបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ប៉ប៉ាច់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលនាម·[ព-ពូល]ឈ្មោះសត្វស្លាបមួយប្រភេទ រូបស្រដៀងនឹងព្រាប តែតូចជាងបន្តិច សម្បុរបៃតងប្រផេះ មានផ្លែឈើជាចំណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលថ្មនាម·[ព-ពូល-ថ្ម]ឈ្មោះឈើមួយប្រភេទ ស្លឹករាងជមស្រួចទ្រវែងសាច់រឹងស្និទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពូលទឹកនាម·[ព-ពូល-ទឹក]ឈ្មោះឈើមួយប្រភេទ បែបភាពស្រដៀងនឹងពពូលថ្ម ស្ទើរចាប់ច្រឡំ តែមានស្លឹកធំទ្រើសជាង ច្រើនដុះនៅទីទំនាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមពពួកនាម·[ព-ពួក]ពួក, បន, ហ្វូង, ប្រជុំដោយមានចំនួនច្រើន ដោយឡែកៗ ទីទៃៗពីគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក