វចនានុក្រមព្រាលនាម·[ព្រាល]ឈ្មោះឈើតូចមួយប្រភេទ សំបកមានសរសៃប្រើការវេញខ្សែបាន, ស្លឹកប្រើការជ្រលក់ផ្អាប់នឹងជ័រទឹកឬជ័រក្រាក់ធ្វើចន្លុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាលៗគុណនាម, គុណកិរិយា·[ព្រាល-ព្រាល]ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាវគុណកិរិយា·[ព្រាវ]ដោយស្មាន, ទាំងប្រថុយឬបំពានដោយដឹងពុំប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាហ្មណិកគុណនាម·[ព្រា-ហ្មៈ-និក]ដែលជាប់ទាក់ទងដោយលទ្ធិព្រាហ្មណ៍, ដែលជឿទំនៀមសណ្ដាប់របស់ព្រាហ្មណ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាហ្មណីនាម·[ព្រា-ហ្មៈ-ណី]ស្ត្រីព្រាហ្មណ៍, ស្ត្រីជាតិព្រាហ្មណ៍, ព្រាហ្មណ៍ស្ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាហ្មណ្យនាម·[ព្រា-ហ្ម័ន]លទ្ធិរបស់ព្រាហ្មណ៍, កិច្ចការរបស់ព្រាហ្មណ៍, ទំនៀមសណ្ដាប់របស់ព្រាហ្មណ៍។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រាំនាម·[ព្រាំ]មន្ទិលមានសម្បុរខៀវកើតអំពីទឹកដែលមានកករភក់ឬទឹកដែលខ្វល់អួអាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រិចកិរិយាសព្ទ·[ព្រិច]ញាក់ទទាក់ស្លាបឬទទះស្លាបខ្លាំងដោយអំណាចកម្លាំងក្លៀវក្លារកញី (និយាយចំពោះតែលលកឈ្មោលមួយប្រភេទ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រិចៗគុណនាម, គុណកិរិយា·[ព្រិច-ព្រិច]ដែលមានទឹកស្រក់ ឬធ្លាក់ចុះតិចៗតែរឿយៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមព្រីងនាម·[ព្រីង]ឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាអាហារ; មានច្រើនយ៉ាងគឺ ព្រីងចន្ទន៍, ព្រីងចន្លុះ, ព្រីងដោះក្របី, ព្រីងបាយ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក