វចនានុក្រមភយន្តរាយនាម·[ភៈ-យ័ន-តៈ-រ៉ាយ]អន្តរាយដែលគួរខ្លាច, អន្តរាយយ៉ាងសម្បើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភយាគតិនាម·[ភៈ-យា-គៈ-តិ]សេចក្ដីលម្អៀងព្រោះខ្លាចចិត្ត, ខ្លាចបុណ្យស័ក្ដិជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភយូបទ្រពនាម·[ភៈ-យូ-ប៉ៈ-ទ្រប់]ឧបទ្រព្យដែលគួរខ្លាច, ចង្រៃយ៉ាងសម្បើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភយូបសគ្គនាម·[ភៈ-យូ-ប៉ៈ-ស័ក]ឧបសគ្គដែលគួរខ្លាច, សេចក្ដីទើសទាក់យ៉ាងសម្បើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភរិយាដនាម·[ភៈ-រិ-យាត]បុរសដែលព្រមឱ្យភរិយារបស់ខ្លួនស្វែងរកប្រយោជន៍ ដោយបែបបទជាស្ត្រីពេស្យា, មនុស្សអ្នកបណ្ដោយប្រពន្ធឱ្យធ្វើជាស្ត្រីផ្កាមាស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភរិយាដិកនាម·[ភៈ-រិ-យា-ដិក]បុរសអ្នកលុះក្នុងអំណាចភរិយា, មនុស្សអ្នកខ្លាចប្រពន្ធ គឺមនុស្សដែលប្រពន្ធត្រួតត្រាហែហៃលើជានិច្ច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភរិយាតិក្រមនាម·[ភៈ-រិ-យា-តិ-ក្រំ]ការប្រព្រឹត្តកន្លងចិត្តភរិយា, ការក្បត់ចិត្តប្រពន្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភវតណ្ហានាម·[ភៈ-វៈ-តន់-ហា]ចំណង់, តម្រេក, សម្រេកក្នុងភព គឺសេចក្ដីចង់កើតចង់មានក្នុងភព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក