វចនានុក្រមភូមិមាត្រវិទ្យានាម·[ភូ-មិ-មាត-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាពីការវាស់វែងរាង និងវិមាត្រឬផ្នែកណាមួយនៃផែនដីរួមទាំងដង់ស៊ីតេកំណោងផ្ទៃផែនដី។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូមិវិទ្យានាម·[ភូ-មិ-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីផែនដី រួមបញ្ចូលទាំងរបាយមនុស្ស សត្វ រុក្ខជាតិ និងបម្រែបម្រួលទាំងឡាយដោយសារធម្មជាតិឬដោយសារសកម្មភាពមនុស្ស (បាតុភូតរូបនិងបាតុភូតសង្គម)។ ភូមិវិទ្យាចែកជាពីរផ្នែកគឺ ភូមិវិទ្យារូប និងភូមិវិទ្យាមនុស្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូមិសណ្ឋានវិទ្យានាម·[ភូ-មិ-សន់-ឋាន-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីទម្រង់ផ្ទៃផែនដីរួមមានកំណកំណើត ទ្រង់ទ្រាយ និងការវិវត្តរបស់វា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូមិសាស្ត្រនាម·[ភូ-មិ-សាស]គម្ពីរសម្ដែងអំពីផែនដី, អំពីភូមិប្រទេសផ្សេងៗ, ក្បួននិយាយអំពីផែនទីលោក, ការនិយាយអំពីលក្ខណៈ, សភាព ឬប្រភេទនៃផែនដីជាដើម តាមរបៀបវិទ្យាសាស្ត្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូមីនាម·[ភូ-មី]ព្រះរាជា (ពាក្យប្រើក្លាយមកអំពី ភូមិ; ច្រើនប្រើក្នុងកាព្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូវន័យនាម·[ភូ-វៈ-នៃ]អ្នកដឹកនាំប្រជានិករ ដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ ... (ព្រះរាជា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូវាំងនាម·[ភូ-វាំង]សត្វស្លាបមួយប្រភេទរូបភាពស្រដៀងនឹងកេងកង ច្រើននៅព្រៃភ្នំ សម្រែករបស់វាគួរឱ្យខ្លាច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូសឧទានសព្ទ·[ភូស]សូរឮដោយវាយឬទង្គុកទង្គិចអ្វីៗដែលស្ពោត, ដែលមានប្រហោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូសានាម·[ភូ-សា](រ.ស.) សំពត់សម្រាប់ស្លៀកពាក់, គ្រឿងស្លៀកពាក់; គ្រឿងតែងខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភូសាមាលានាម·[ភូ-សា-មា-លា]អ្នកថែរក្សាគ្រឿងតែងព្រះអង្គ (សម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក