វចនានុក្រមកំលោះគុណនាម, នាម·[កំ-ឡោះ]មនុស្សប្រុសដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសាកគុណនាម·[កំ-សាក]ដែលខ្លាចញញើតញញើម, ដែលមិនក្លៀវក្លា, មិនអង់អាច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសាកញីនាម·[កំ-សាក-ញី]មនុស្សសត្វដែលមិនក្លៀវក្លាក្នុងកាម គឺមនុស្សសត្វដែលខ្លាចស្រី ខ្លាចញី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសុលកិរិយាសព្ទ·[កំ-សុល]ធ្វើឱ្យផុល, ធ្វើឱ្យធូរ, ចាក់គាស់ឱ្យផុលឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសួលនាម·[កំ-សួល]ដុំឈើ ឬអ្វីៗដែលធ្វើឱ្យមានរាងកំប៉ែត, ទ្រវែង, មូល សម្រាប់ចងនឹងខ្សែសន្ទូច, រនងសន្ទូច, រនងមង, រនងអួន ឱ្យអណ្ដែត កុំឱ្យតួសន្ទូច ឬជើងមង, បាតអួនធ្លាក់ចុះដល់ដី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសៀវនាម·[កំ-សៀវ]ប្រដាប់មានចំពួយ, មានសណ្ឋានផ្សេងៗ សម្រាប់ដាំទឹក (ពួកឆ្នាំង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំសៀវអគ្គិសនីនាម·[កំ-សៀវ-អ័ក-គិ-សៈ-នី]កំសៀវដាំទឹកប្រើចរន្តអគ្គិសនី ដែលផ្ដាច់ចរន្តដោយស្វ័យប្រវត្តពេលទឹកពុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំហាកនាម·[កំ-ហាក]ទឹកមាត់ ស្លេស្ម ឬអ្វីៗដែលដោយនឹងទឹកមាត់ខាកចេញមកនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំហាត់នាម·[កំ-ហាត់]ការខាត់, ការដុសរំលីងឱ្យស្អាត (ច្រើនប្រើ ខាត់ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកំហាប់នាម·[កំ-ហាប់]ផលធៀបបរិមាណនៃអង្គធាតុរលាយទៅនឹងអង្គធាតុរំលាយឬសូលុយស្យុង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក