វចនានុក្រមមឃៈមាណពនាម·[មៈ-ឃៈ-មា-នប់]ឈ្មោះមាណពមួយរូបក្នុងរឿងពុទ្ធសាសនា បានបំពេញវគ្គបទ ៧យ៉ាង ដើម្បីបានកើតជា ព្រះឥន្ទ តាមរឿងជាតកដំណាលថា មឃមាណពនេះ មានប្រពន្ធ ៤នាក់គឺ នាងសុជាត, សុនន្ទា, សុចិត្រា, សុធម្មា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមងនាម·[មង]ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានខ្សែរនងវែងចងកំសួលបណ្ដែតបង្ហែរង្វើលៗសម្រាប់ដាក់ក្នុងទឹកជ្រៅឱ្យជាប់ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្កុភាពនាម·[ម័ង-កុ-ភាប]ភាពជាអ្នកខ្មូរមុខឬមូរមុខ, ការឱនមុខជ្រប់ដោយអៀនខ្មាស, ដំណើរអឹមអៀមអៀនប្រៀន, ដំណើរមិនអង់អាច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្គលនាម·[មង់-គល់]សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឱ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្គលទេពាចារ្យនាម·[មង់-គល់-ទេ-ពា-ចា]ឋានន្តរជាសមណស័ក្ដិរាជាគណៈថ្នាក់ខ្ពស់ក្នុងកម្ពុជរដ្ឋ; ជួនកាលព្រះករុណាជាម្ចាស់ជីវិត ទ្រង់ប្រោសព្រះរាជទានតាំងដល់ទីជាសម្ដេចក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្គលបុរីនាម·[មង់-គល់-បុ-រី]ឈ្មោះស្រុកមួយក្នុងខេត្តបន្ទាយមានជ័យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្គលវប្បៈនាម·[ម័ង-គៈ-លៈ-វ៉ាប់-បៈ]មង្គលនៃការសាបព្រោះដំណាំស្រូវ, ឬឈើបន្លែ ឈើហូបផ្លែផ្សេងៗ។ មង្គលវប្បៈនេះ គឺសំដៅយកព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងព្រះរាជាណាចក្រកម្ពុជាយើងប្រារព្ធធ្វើពិធីនេះរៀងរាល់ឆ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមង្ឃុតនាម·[មង់-ឃុត]ឈ្មោះឈើដំណាំមួយប្រភេទស្លឹកស្រដៀងនឹងព្រូសឬព្រហូត ផ្លែចេញផ្ទាល់ពីមែកនិងដើម (ដូចល្វា), ផ្លែមូលៗសំបកក្រាស់ សម្បុរក្រហមចាស់មានរសចត់, សាច់ខាងក្នុងជាក្លែបៗ សម្បុរស មានរសផ្អែមលាយជូរបន្តិចៗ សម្រាប់បរិភោគជាអាហារ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរ ប៉ុន្តែមានផ្លែពុំសូវថ្លោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមច្ឆណ្ឌសញ្ញានាម·[ម័ច-ឆន់-ឌៈ-ស័ញ-ញ៉ា]ឈ្មោះវណ្ណយុត្តិជាសញ្ញាមួយប្រភេទ ជាចំណុចមានសណ្ឋានដូចពងត្រី (...) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ "ជាដើម" :មើលអត្ថន័យ ចម្លងតំណ ចែករំលែក