វចនានុក្រមមន្ទោទរីនាម·[មន់-ទោ-ទៈ-រី]នាមនាងទេវីម្នាក់ជាជាយានៃក្រុងរាពណ៍ (ក្នុងរឿងរាមកេរ្តិ៍) ; ខ្មែរហៅកាត់ពាក្យខ្លីតែត្រឹម មន្ទោ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមង់នាម·[ម-មង់]ឈ្មោះសត្វល្អិតមួយប្រភេទ បរិភោគខ្ទុះឈាមជាអាហារ; សត្វល្អិតដែលច្រើនកើតក្នុងផ្លែល្វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមង្ការនាម·[មៈ-ម័ង-កា]សេចក្ដីយល់ ឬប្រកាន់ថាជារបស់ផងអញ គឺសេចក្ដីយល់ឃើញឬប្រកាន់ថាសព៌ាង្គកាយ ឬអ្វីៗដែលបានមកទាំងប៉ុន្មានសុទ្ធតែជារបស់ផងអញ ដូចយ៉ាងប្រកាន់ថា "សក់របស់អញ, ធ្មេញរបស់អញ" ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាចនាម·[ម-មាច]ឈ្មោះសត្វល្អិតមួយប្រភេទ ច្រើនចូលចិត្តរោមត្រង់ក្បាលក្របី ឬត្រង់បូក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាចត្នោតនាម·[ម-មាច-ត្នោត]សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងដំណាំផ្សេងៗទៀត មានរាងតូចស្ដើង សម្បុរត្នោត ហើយមានពីរប្រភេទគឺប្រភេទស្លាបវែងនិងប្រភេទស្លាបខ្លី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាចបៃតងនាម·[ម-មាច-បៃ-តង]សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនិងដំណាំផ្សេងៗទៀតស្ថិតក្នុងសន្តានស៊ីកាដែលីដេ (cicadelli dae) ពួកណេហ្វូតេទិច (nephotettix)។ មេពេញវ័យមានពណ៌បៃតងភ្លឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាចពព្រុសនាម·[ម-មាច-ព-ព្រុស]សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្ររ៉ឺស៊ីលីយ៉ាឌ័រសាលីស (reciliador salis) ស្ថិតក្នុងសន្តានស៊ីកាដែលីដេ (cicadel lidae) ប្រភេទរ៉ឺស៊ីលីយ៉ាឌ័រសាលីស (recilia dorsalis)។ ស្លាបរបស់មមាចពព្រុសពេញវ័យមានរាងក្ងិកក្ងក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាញនាម·[ម-មាញ]ឈ្មោះស្មៅពួកមួយសន្តានផ្ទី មានក្លិនហាងឆួល, ប្រើការជ្រក់បរិភោគបាន។ មានមួយប្រភេទផ្សេងហៅថា មមាញខ្មោច ប្រើការជ្រក់បរិភោគពុំបានឡើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាញឹកគុណកិរិយា, គុណនាម·[ម-មា-ញឹក]ដែលប្រញឹកខ្លាំង, ដែលញឹកញាប់ពេកឥតស្រាក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាយបរិវារសព្ទ·[ម-មាយ]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ មមើ ថា មមើមមាយ គឺមមើផ្ដេសផ្ដាសច្រើនដងរឿយៗដោយហេតុមិនស្រួលខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមាលកិរិយាសព្ទ, គុណកិរិយា·[ម-មាល]ឃើញអ្វីៗផ្ដេសផ្ដាស ដែលគួរខ្លាចដោយភ្លាត់សតិមិនតាំងនៅតាមប្រក្រតី (ឃើញតែម្នាក់ឯង), ច្រើនឃើញក្នុងកាលកំពុងដេករលីវៗជិតលក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមិងមមាំងកិរិយាសព្ទ, គុណនាម·[ម-មិង-ម-មាំង]ដែលមិងមាំងងេងងោងស្ទាក់ស្ទើរស្មារតីមិនជាក់លាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមិចមមៀវគុណកិរិយា, គុណនាម·[ម-មិច-ម-មៀវ]ដែលប្របិចប្របោចតិចៗរឿយៗ; ដែលរញ៉ឹករញ៉ុករម៉េះរម៉ោះស្រាលៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមមើកិរិយាសព្ទ·[ម-មើ]បញ្ចេញវាចា, និយាយក្នុងវេលាកំពុងដេកលក់ ដោយយល់សប្ដិឃើញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក