មហាបុរិសលក្ខណៈ
នាម·[មៈ-ហា-ប៉ុ-រ៉ិ-សៈ-ល័ក-ខៈ-ណៈ]
លក្ខណៈ ៣២យ៉ាង នារូបកាយនៃមហាបុរស គឺបុរសអស្ចារ្យក្នុងលោក, មានទំនាយថា បើនៅជាគ្រហស្ថនឹងបានជាស្ដេចចក្រពត្តិ, បើចេញបួសនឹងបានត្រាស់ជាព្រះពុទ្ធ (មហាបុរិសលក្ខណៈ ទាំង ៣២យ៉ាងនោះ មាននិយាយក្នុងលក្ខណសូត្រនិងព្រហ្មាយុសូត្រខាងព្រះសុត្តន្តបិដក ព្រះពុទ្ធសាសនា)។