វចនានុក្រមមូលតានាម·[មូ-លៈ-តា]មូលតា ជាការបកប្រែពាក្យ "monème" ដែលលោក André Martinet បានកំណត់ន័យថា ជាឯកតាអប្បបរមាដែលមានន័យ មូលតាអាចជា វចនតា (lexème) ឬរូបសព្ទតា (morphème) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលត្រកូលកិរិយាសព្ទ·[មូល-ត្រ-កូល]មូលគ្នាមួយត្រកូល, នៅរួមគ្នាជាសុខមួយត្រកូលឥតមានព្រាត់ប្រាសនិរាស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលទិន្នន័យនាម·[មូ-លៈ-ទិន-នៈ-នៃ]បណ្ដុំនៃទំនាក់ទំនងទិន្នន័យឬព័ត៌មានដែលរក្សាទុកក្នុងកុំព្យូទ័រតាមវិធីណាមួយដោយក្នុងនោះ គេអាចងាយស្រួលមើលបន្ថែម ស្វែងរក ឬផ្លាស់ប្ដូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលទោសនាម·[មូ-លៈ-ទោស]ទោសដាក់ពន្ធនាគារនិងទោសពិន័យ រួមមានទោសលហុ ទោសមជ្ឈិម និងទោសឧក្រិដ្ឋ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលធននិយមនាម·[មូ-លៈ-ធន់-និ-យំ]ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចដែលតាមរយៈនោះ ឯកជនរៀបចំនិងគ្រប់គ្រងវិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលធនមនុស្សនាម·[មូ-លៈ-ធន់-មៈ-នុស]មនុស្សដែលមានតម្លៃជាទ្រព្យសំខាន់របស់ប្រទេសជាតិប្រកបដោយសក្ដានុពលខាងចំណេះដឹង សមត្ថភាព ជំនាញ បទពិសោធ និងភាពច្នៃប្រឌិតដែលជាធនធានឬជាទុនសម្រាប់អភិវឌ្ឍប្រទេសបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលធម៌នាម·[មូ-លៈ-ធ័រ]ធម៌ជាឫសគល់របស់មនុស្ស (សេចក្ដីដឹងគុណអ្នកមានគុណ, សីលប្រាំ ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលនិធិនាម·[មូ-លៈ-និ-ធិ]កំណប់ទ្រព្យដើម (ប្រាក់ដែលចងការឱ្យគេ, ប្រាក់ដែលចំណាយធ្វើការណាមួយ បម្រុងនឹងយកចំណេញទៅខាងមុខ, ប្រាក់ដែលចំណាយធ្វើបុណ្យ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលបញ្ហារឿងនាម·[មូ-លៈ-ប៉័ញ-ហា-រឿង]បញ្ហាចម្បងៗដែលជាមូលដ្ឋានទ្រទ្រង់ដំណើររឿង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលបទនាម·[មូ-លៈ-បត់]បុព្វហេតុដែលគេរៀបរាប់នៅខាងមុខច្បាប់ឬប្រកាសណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលប្បទានបត្រនាម·[មូ-ឡ័ប-ប៉ៈ-ទា-ណៈ-បាត់]បណ្ណបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលនៅពេលម្ចាស់គណនីចុះហត្ថលេខាលើបណ្ណនោះ គ្រឹះស្ថានហិរញ្ញវត្ថុសាមីត្រូវទូទាត់ប្រាក់ឱ្យអ្នកត្រូវទទួលទៅតាមលក្ខខណ្ឌ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមូលវិចារណ៍នាម·[មូ-លៈ-វិ-ចា]ការពិចារណារកឫសគល់ ការពិចារណារកហេតុផលខាងដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក