វចនានុក្រមមេសានាម·[មេ-សា]ឈ្មោះខែទី ៤តាមសុរិយគតិ មាន ៣០ថ្ងៃ និងរាសីរូបពពែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេសូត្រ[មេ-សូត]ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេស្រុកនាម·[មេ-ស្រុក]មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់ ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេអណ្ដើកនាម·[មេ-អន់-ដើក]អ្នកនាំការឱ្យបុរសស្ត្រី គឺអ្នកដែលនាំការចុះឡើងពីប្រុសទៅស្រី ពីស្រីមកប្រុស ដើម្បីឱ្យបានគ្នាជាសហាយស្មន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេអំបៅនាម·[មេ-អំ-បៅ]សុខុមសត្វមួយប្រភេទ មានច្រើនបែប, មានស្លាបបួនផ្នែកសណ្ឋានស្រទាង មានសាច់ទន់ផុយ ឬជាផង់ធូលី សម្បុរតែមួយព័ណ៌ ឬរំលេចព័ណ៌ផ្សេងៗ, ជាសត្វមានកំណើតក្លាយមកពីដង្កូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមែគុណកិរិយា, ឧទានសព្ទ·[មែ]ច៎ះ, ចា៎ះ ឬ ចាស; ពាក្យសម្រាប់ស្ត្រីឆ្លើយចំពោះក្សត្រី (ស្ដេចស្រី) គឺឆ្លើយថា ព្រះមែម្ចាស់!, ព្រះមែ!, មែម្ចាស់!, មែ! (តាមស័ក្ដិធំតូច) ; បើស្ត្រីឆ្លើយក្សត្រ (ស្ដេចប្រុស) ថា ព្រះពរម្ចាស់!, ពរម្ចាស់, ពរ!មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមែកធាងនាម·[មែក-ធាង]រចនាសម្ព័ន្ធឬការបែងចែកទៅតាមវិស័យ ចំណាត់ប្រភេទ ពួក ក្រុម ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមោកនាម·[មោក]ឈ្មោះឈើព្រៃមួយប្រភេទ មានបន្លាតាមដើមនិងមែក ស្លឹកល្អិតៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមោក្ខុបាយនាម·[មោក-ខុ-បាយ]ឧបាយដែលនឹងឱ្យរួច, ឱ្យរដោះ, ឱ្យផុតចាកទុក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក