វចនានុក្រមយក្ខនាម·[យ័ក]អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា, វត្ថុទេវតា, អសុរ, បិសាច ជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយង់គុណនាម·[យង់]ស្រិល, ណិល, រលោង, រលើប, ឈ្វេង, ហ្វង់; ច្រើនប្រើផ្សំតែជាមួយនឹងពាក្យ ខ្មៅ, ថ្លា, រលីង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយញ្ញនាម·[យ័ញ]ការបូជា, ការសែនព្រេន; ការឱ្យទាន; តាមលទ្ធិព្រាហ្មណ៍ សំដៅការបូជាឬសែនព្រេនផ្សេងៗ មានពិឃាតសត្វអារសាច់បូជាភ្លើងជាដើម; តាមលទ្ធិពុទ្ធសាសនា សំដៅការ ឱ្យទានភោជនាហារជាដើមដល់អ្នកមានសីល ឬដល់ពួកស្មូមពុំរើសមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយញ្ញសម្បទានាម·[យ័ញ-ញៈ-ស័ម-ប៉ៈ-ទា]គុណសម្បត្តិដែលធ្វើយញ្ញឱ្យមានផលច្រើន គឺការឱ្យទានដល់អ្នកមានសីលបរិសុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយដ្ឋិនាម·[យ័ត-ឋិ]ឈើច្រត់, ដំបងវែង; ឈើសាវ គឺលំពង់ឈើស្រលួតតូចៗ វែងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយតិ[យៈ-តិ]អ្នកមានព្យាយាមទូន្មានចិត្តឱ្យស្ងប់រម្ងាប់, អ្នកប្រាជ្ញខាងផ្លូវពត់ចិត្ត, យោគី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយតិភង្គនាម·[យៈ-តិ-ភ័ង]សង្កាត់ពាក្យមួយម៉ាត់ដែលផ្ដាច់ចេញដោយខ្លួនពីគ្នា ត្រង់ចន្លោះឃ្លាគាថា, កាព្យ, ឃ្លោង, ខាងបាលីភាសា ដូចជា ទុហេតុកា មហាសត្ត- ចត្តាឡីស តិហេតុកា; ខាងភាសាខ្មែរដូចជា ច្បាប់នេះថ្លៃថ្លា គួរឱ្យអស់មហា- ជនផងត្រងត្រាប់ ...; សត្ត និង ចត្តាឡីស ត្រូវភ្ជាប់គ្នា, មហា និង ជន ក៏ត្រូវភ្ជាប់គ្នា, បែរជាដកដាច់ពីគ្នាតាមឃ្លារបស់កាព្យ តែត្រូវប្រើគ្រឿងសញ្ញា (-) នេះជាសម្គាល់ឱ្យដឹងថាជាពាក្យភ្ជាប់គ្នា, យ៉ាងនេះហៅថា យតិភង្គ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក