វចនានុក្រមយុគគ្រាះនាម·[យុ-គៈ-គ្រាះ]ការប្រកាន់ជា គូៗ គឺការប្រកាន់ពួក (ដំណើរប្រកាន់ថាពួកយើងពួកគេ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុគន្តកាលនាម·[យុ-គ័ន-តៈ-កាល]កាលឬសម័យជាទីបំផុតនៃយុគ; កាលឬសម័យ ជាទីបំផុតនៃអាយុ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុគន្ធរ[យុ-គន់-ធ]ប្រដាប់ទ្រទ្រង់នូវគូ(ទូករទេះ; ចន្ទាសរថ; ដងរ៉ែក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុតាបៃនាម·[យុ-តា-បៃ](ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១ ០២៤សិតាបៃ។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១យុតាបៃស្មើនឹង១ ០០០សិតាបៃ ហើយអក្សរកាត់គឺ Yb។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តវាទីនាម·[យុត-តៈ-វា-ទី]អ្នកដែលពោលពាក្យត្រឹមត្រូវ, អ្នកពោលពាក្យគួរដល់ការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តសង្គ្រាមនាម·[យុត-តៈ-សង់-គ្រាម]ទ្រឹស្ដីដែលពាក់ព័ន្ធនឹងលក្ខខណ្ឌពីរ ពោលគឺ បុព្វហេតុត្រឹមត្រូវដែលសំដៅយកការធ្វើសង្គ្រាមដើម្បីការពារព្រំដែនឆ្លើយតបទៅនឹងការឈ្លានពាននិងស្វែងរកសន្តិភាព និងមធ្យោបាយត្រឹមត្រូវដែលសំដៅយកការប្រើប្រាស់អាវុធធម្មតាសម្រាប់ធ្វើសង្គ្រាមដោយចៀសវាងការប្រើប្រាស់អាវុធមហាប្រល័យ ដូចជា អាវុធបរមាណូ អាវុធជីវសាស្ត្រ និងអាវុធគីមីជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តាធិការ[យុត-តា-ធិ-កា]តុលាការឬស្ថាប័នទទួលបន្ទុកចាត់ការរឿងក្ដី។ សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តាប៊ីតនាម·[យុត-តា-ប៊ីត](ប.ព.) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១ ០២៤សិត្តាប៊ីត។ ជាទូទៅ ក្នុងការនិយាយគេកំណត់យក១យុត្តាប៊ីតស្មើនឹង១ ០០០សិត្តាប៊ីត ហើយអក្សរកាត់គឺ Yb ឬ Ybit។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តិកម្មនាម·[យុត-តិ-កាំ]ការសម្ដែងឱ្យឃើញថា ត្រឹមត្រូវតាមច្បាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តិធម៌នាម·[យុត-តិ-ធ័រ]ធម៌ដែលគួរកាន់; សេចក្ដីទៀងត្រង់; ការប្រព្រឹត្តត្រឹមត្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តិនិសេធនាម·[យុត-តិ-និ-សែត]ការប្រកែកមិនព្រមជំនុំជម្រះរកយុត្តិធម៌ឱ្យគូក្ដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តិសាស្ត្រនាម·[យុត-តិ-សាស]សេចក្ដីសម្រេចរបស់តុលាការលើបញ្ហាច្បាប់ដែលគេយកធ្វើជាគំរូសម្រាប់អនុវត្តនៅក្នុងការសម្រេចសេចក្ដីលើករណីក្រោយៗទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុត្តៈគុណនាម·[យុត-តៈ]ដែលគួរ, ដែលត្រឹមត្រូវ, ដែលប្រកបដោយ, ដែលត្រូវទំនង, ត្រូវបែប ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយុថ្កានាម·[យុត-ថ្កា]នាវូបករណ៍មួយប្រភេទ ដែលគេធ្វើដោយដែក ឬដោយលោហជាតិធ្ងន់ៗ សិតឱ្យមានសណ្ឋានជាចំពាស់ទាំងពីរខាងស្រដៀងនឹងស្នែងក្របី មានងៀង ២ត្រង់ខាងចុង មានដងត្រង់ ខាងចុងដងមានប្រហោងក្រវិលមូល សម្រាប់ស៊កប្រហកច្រវាក់ទម្លាក់ចុះទៅក្នុងដីទន់ បោះចតនាវាធំៗឱ្យនៅនឹងកុំឱ្យរដករបូតឃ្លាតរសាត់ទៅកាន់ទីដទៃ ទុកដូចជាបង្គោលចង ទប់នាវា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក