វចនានុក្រមក្រដាសនាម·[ក្រ-ដាស]សន្លឹកស្ដើងៗធ្វើពីវត្ថុផ្សេងៗ គឺចំបើង, កំណាត់សំពត់, សំបកឈើឬសាច់ឈើជាដើម សម្រាប់ប្រើបោះពុម្ពអក្សរ, សរសេរ, វេចខ្ចប់របស់ទាំងឡាយ។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រដាសកាបូននាម·[ក្រ-ដាស-កា-បូន]ក្រដាសស្ដើងដែលផ្នែកម្ខាងធ្វើពីកាបូនពណ៌ខ្មៅ ប្រើសម្រាប់ផ្ដិតចម្លងលើក្រដាសសសន្លឹកដទៃទៀតឱ្យបានច្រើនច្បាប់ ឬក៏ផ្ដិតចម្លងរូបភាពជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រដាសខាត់នាម·[ក្រ-ដាស-ខាត់]ក្រដាសរឹង ក្រាស់ល្មម មានគ្រាប់ខ្សាច់ល្អិតៗនៅលើផ្ទៃម្ខាង សម្រាប់ខាត់ឈើឬដែកឱ្យរលោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រដាសត្រចៀកនាម·[ក្រ-ដាស-ត្រ-ចៀក]សន្ទះស្ដើងនៅក្នុងរន្ធត្រចៀកសម្រាប់ទទួលរលកសំឡេងពីខាងក្រៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រដាសសើមនាម·[ក្រ-ដាស-សើម]ផ្ទាំងក្រណាត់ពណ៌សតូចៗដែលមានសំណើមដាក់គរលើគ្នាក្នុងកញ្ចប់ប្លាស្ទិកសម្រាប់ហូតចេញមកសម្អាតមុខ មាត់ ដៃជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រដាសអនាម័យនាម·[ក្រ-ដាស-អៈ-ណា-ម៉ៃ]ក្រដាសស្ដើងទន់សម្រាប់ប្រើប្រាស់ក្នុងបង្គន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រណាត់នាម·[ក្រ-ណាត់]សំពត់, ផលិតផលដែលកើតពីការត្បាញសរសៃអំបោះដោយដៃឬម៉ាស៊ីន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រណាន់គុណកិរិយា, គុណនាម·[ក្រ-ណាន់]ដែលប្រកាន់ស្អិតបំភ្លេចមិនបាន; ដែលកួចកាន់ជានិច្ចក្នុងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រតើនគុណកិរិយា·[ក្រ-តើន]ពាក្យសម្រាប់ចម្រើនពាក្យ គាត ឬលាត់ ឱ្យប្លែកឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រតៗឧទានសព្ទ·[ក្រត-ក្រត]សូរឮដោយសត្វគីង្គក់យំឬសូរឮដោយអ្វីៗសង្កៀតគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រទាំងគុណនាម·[ក្រ-ទាំង]ពាក្យសម្រាប់ចម្រើនពាក្យ គោក, ស្វិត, ក្រៀម ឱ្យប្លែកឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមក្រទីក្រទាគុណកិរិយា·[ក្រ-ទី-ក្រ-ទា]ដែលមានដំណើរតេងតាងវេលាក្រោកឬស្ទុះដោយភ័យ, ភ្ញាក់ឬខឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក