វចនានុក្រមកញ្ជុសមាន់នាម·[កញ់-ជុះ-មាន់]ឈ្មោះរោគមួយប្រភេទ កើតនៅស្បែក មានសណ្ឋានដូចស្រែង បណ្ដាលឱ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជើនាម·[កញ់-ជើ]របស់ត្បាញដោយបន្ទោះឫស្សី សម្រាប់ដាក់អ្វីៗគ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ ក្ដាប់នឹងបន្ទោះផ្ដៅ ខាងក្រោមរាបហៅថា បាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជើជំពោះនាម·[កញ់-ជើ-ជំ-ពោះ]កញ្ជើមួយប្រភេទ មានជើងខាងក្រោមត្បាញកាច់ជ្រុង មាត់ខាងលើកាច់ជ្រុងក៏មាន មូលក៏មាន រាងតូចក្រោម ធំក្អេងខាងលើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជើបាយដាចនាម·[កញ់-ជើ-បាយ-ដាច]ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជែះកិរិយាសព្ទ·[កញ់-ជែស]បុកតិចៗ, បុកថ្នមៗ។ កញ្ជែះស្រូវ, កញ្ជែះអង្ករ, គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួច ប្រមាណ ១ក្ដាប់ ២ក្ដាប់ មិនពេញត្បាល់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជះគុណនាម, នាម·[កញ់-ជះ]មនុស្សដែលនៅបម្រើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជះកញ្ជាយកិរិយាសព្ទ, គុណនាម·[កញ់-ជះ-កញ់-ជាយ]រាយឥតសណ្ដាប់ធ្នាប់; ចាយវាយទ្រព្យធនឥតសណ្ដាប់ធ្នាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជ្រក់គុណនាម·[កញ់-ជ្រក់](ព.ទ្រ.) ដែលអាប់ស្រីសួស្ដី, ឥតរាសី, ពភ្លក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជ្រមគុណនាម·[កញ់-ជ្រម](ព.ទ្រ.) ដែលមិនអង់អាចឬដែលមានកិរិយាបែបជាអ្នកខ្លាចគេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជ្រឹលនាម·[កញ់-ជ្រិល]ឈ្មោះវល្លិមួយប្រភេទ ជាថ្នាំសម្រាប់ត្រាំងូតរម្ងាប់រោគកញ្ជ្រឹល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជ្រូកនាម·[កញ់-ជ្រូក]ឈ្មោះត្រីរំអិលតូចមួយប្រភេទ មានស្នែងពីរបើកបិទបាន មុខស្រួច មានព្រុយពីរ ទ្រនុងក្រហម កន្ទុយឆែក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកញ្ជ្រៀចនាម·[កញ់-ជ្រៀច]ឈ្មោះបក្សីមួយប្រភេទ ស្រដៀងនឹងសារិកាក្របី, តែសម្បុរប្រផេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក