វចនានុក្រមខ្លោងទ្វារនាម·[ខ្លោង-ទ្វា]បង្គោលមួយគូមានធ្នឹមធ្វើដោយឥដ្ឋឬឈើភ្ជាប់នឹងកំពែង ឬ របង មានចន្លោះជាផ្លូវសម្រាប់ចេញចូលបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្លោចគុណនាម·[ខ្លោច]ដែលឆ្អិនមិនស្រួលមិនល្អដោយដុត, ដោយអាំង, ដោយលីង, ដោយរោលមិនស្រួល ភ្លើងឆេះតែខាងក្រៅ មិនឆ្អិនខាងក្នុង ឬ ឆេះទាំងក្នុងទាំងក្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្លោញៗគុណកិរិយា·[ខ្លោញ-ខ្លោញ]ពាក្យសម្រាប់ចម្រើនពាក្យ និយាយ, ពាក្យ ទៅមក ឱ្យប្លែកឡើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្លះគុណនាម, គុណកិរិយា, សព្វនាម·[ខ្លះ]ពាក្យសម្រាប់និយាយចំពោះពាក្យដែលបំបែកចេញពីចំនួនដើម តាំងពីពីរឡើងទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វងនាម·[ខ្វង]ឈ្មោះល្ហុងមួយប្រភេទ ស្លឹកតូចជាងល្ហុងខ្ញែរ មានជ្រុងស្រួចៗ មានជ័រសដូចទឹកដោះ, កាត់ដើមដាំដុះ, អ្នកស្រុកស្រែច្រើនដាំធ្វើជារបង ដោយងាយដុះ ងាយកើត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វង់គុណនាម·[ខ្វង់]ពាក្យសម្រាប់ចម្រើនពាក្យ មូល ឱ្យប្លែកឡើង; ពាក្យនេះនិយាយបានតែរង្វង់អ្វីៗដែលខ្វៀនខ្វេរចូលមូល មានសណ្ឋានដូចគូទខ្យងខ្ចៅនោះ ទើបហៅថា ខ្វង់ បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វាកឧទានសព្ទ·[ខ្វាក]សូរឮដោយហូតអាវុធវែងពីស្រោមមានដាវជាដើម ឬ សូរឮដោយហែកសំពត់, ហែកក្រដាស, សូរឮដោយសត្វក្រសារស្រែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វាក់មាន់គុណនាម·[ខ្វាក់-មាន់]ដែលមានភ្នែកងងឹតមើលមិនសូវឃើញ តែក្នុងវេលាយប់ (ដូចមាន់) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វាងនាម·[ខ្វាង]ថ្លាង កទាល់ មាត់តូច ធ្វើដោយដីឥដ្ឋស្រុកអាយ អ្នកស្រុកច្រើនប្រើដាក់អង្ករ, ដាក់ម្លូជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមខ្វាច់ឧទានសព្ទ·[ខ្វាច់]សូរឮដោយស្ដោះទឹកមាត់, ដោយខ្ទាតទឹក, ខ្ទាតភក់ដែលធ្លាក់ចុះ ឬ ខ្ទាតចេញពីរន្ធ, ពីប្រហោង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក