វចនានុក្រមជ្រក់នាម·[ជ្រក់]របស់បរិភោគធ្វើដោយបន្លែ ឬ ដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិល ត្រាំទុកឱ្យមានរសជូរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រក់ក្រៅឆ្នាំងនាម·[ជ្រក់-ក្រៅ-ឆ្នាំង]ឈ្មោះសម្លម៉្យាង ដោយប្រើទឹកក្ដៅដាំពុះ ផ្សំជាមួយគ្រឿងឆ្អិន មានត្រីងៀត, សាច់គោ ស៊ុត និងបន្លែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រញ់នាម·[ជ្រញ់]ឈើមូលឬកំណាត់ឈើ សម្រាប់ទ្រាប់ត្រី, សាច់ ឬបន្លែជាដើម ដែលត្រូវកាប់, ត្រូវចិញ្ច្រាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រនង់នាម·[ជ្រ-នង់]ឈើស្រួចសម្រាប់ដោតជង់សាច់, ជង់ត្រី; ឬសាច់ដែលគេដោតជង់ (ម.ប្រ.), ច្រើនប្រើតែ ច្រនួច ឬ ជ្រនួច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រនីកនាម·[ជ្រ-នីក]ប្រដាប់សម្រាប់ជីក, ច្រើនធ្វើដោយកំណាត់ឈើ ឬ គល់ឫស្សី, ប្រើជាជំនួសចបជីក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រប់កិរិយាសព្ទ, គុណកិរិយា·[ជ្រប់]ឱនងប់ដោយកើតទុក្ខខ្លាំងឬដោយឈឺក្បាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជ្រប់មុខកិរិយាសព្ទ·[ជ្រប់-មុក]ទម្លាក់មុខជ្រប់, ស្រពាប់ស្រពោន មិនស្រស់ស្រាយ មិនរីករាយតាមរយៈទឹកមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក