វចនានុក្រមប្រាណវិទ្យានាម·[ប្រាន-វិត-ទ្យា]វិទ្យាសាស្ត្រសិក្សាអំពីការដកដង្ហើម ដំណើរខ្យល់ដង្ហើម និងការគ្រប់គ្រងខ្យល់ដង្ហើមជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាតិភោគនាម·[ប្រា-តិ-ភោក](សេ.ហិ.) ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃដែលអ្នកខ្ចីប្រាក់ដាក់តម្កល់ជាការធានា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាត់កិរិយាសព្ទ·[ប្រាត់]ស្ងួតខ្លួនរឹតរួតព្រោះត្រូវខ្យល់ខ្លាំង ព្រោះប្រឡាក់ភក់ជាដើម ដែលស្ងួតរឹតរួតខ្លួននាំឱ្យស្កៀប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាថ្នានាម·[ប្រា-ថ្នា]ការតាំងបំណង, ការផ្គង ឬតាំងសូមសំណូមសូមឱ្យបានសម្រេចដូចបំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាប់កិរិយាសព្ទ·[ប្រាប់]និយាយឱ្យដឹងចំពោះមុខ, និយាយឱ្យដឹងផ្ទាល់ខ្លួន, ថ្លែងឱ្យដឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាប្ដគុណនាម·[ប្រា-ប្ដៈ] ឬ [ប្រាប]ដែលបានដល់ហើយ, ដែលបានលុះឬបានសម្រេចហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាប្ដាភិលាភគុណនាម·[ប្រា-ប្ដា-ភិ-លាប]ដែលមានលាភដល់ហើយ; សំដៅចំពោះអ្នកមានបុណ្យភ័ព្វសំណាងដែលមើលពុំឃើញស្រាប់តែកុសលចេញមុខផ្ដល់ផលប្រយោជន៍ជាទីគាប់ចិត្ត ឱ្យដោយពុំបាននឹកស្មានទុកជាមុនថានឹងបានដល់ម្ល៉ឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាប្ដាភិសេកគុណនាម·[ប្រា-ប្ដា-ភិ-សែក]ដែលមានអភិសេកដល់ហើយ; សំដៅចំពោះក្សត្រិយ៍ដែលច្បាំងឈ្នះសឹកហើយបានទទួលរាជ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាយកិរិយាសព្ទ·[ប្រាយ]ធាក់ដោយជើងទាំងពីរទៅក្រោយ (សេះ) សេះប្រាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាយលាជកិរិយាសព្ទ·[ប្រាយ-លាច]ចាប់លាជបាចសាចក្នុងដំណើរហែសព (ធ្វើតាមក្បួនយោគី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រារព្ធកិរិយាសព្ទ·[ប្រា-រប់]តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាវឧទានសព្ទ·[ប្រាវ]សូរឮដោយកាច់, ជាន់, សង្កត់អ្វីៗដែលស្ងួតស្រួយឬវត្ថុនោះបាក់, ធ្លាក់ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក