វចនានុក្រមបុត្តានាម·[ប៉ុត-តា]កូនប្រុសនិងកូនស្រី គឺកូនទាំងអស់ ទាំងប្រុសទាំងស្រី (សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុត្រនាម·[បុត]បុរសអ្នកបំពេញចិត្តមាតាបិតា, អ្នកជម្រះត្រកូលរបស់ខ្លួនឱ្យស្អាត (កូនប្រុស) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុត្រាធីននាម·[បុត-ត្រា-ធីន]អ្នកដែលពឹងផ្អែកផ្ដេកគំនិតកិច្ចការសព្វគ្រប់ទៅលើកូនប្រុស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុត្រានុគ្រោះនាម·[បុត-ត្រា-នុ-គ្រោះ]ការអនុគ្រោះកូនប្រុស ឬអនុគ្រោះកូនទាំងប្រុសទាំងស្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុត្រីនាម·[បុត-ត្រី]កូនស្រី។ ព្រះរាជបុត្រី ឬ ព្រះរាជធីតា កូនស្រីរបស់ក្សត្រទ្រង់រាជ្យ (ព្រះអង្គម្ចាស់ស្ត្រី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុថុជ្ជននាម·[ប៉ុ-ថុច-ជន់]ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅអំពីអរិយបុគ្គលទាំង៨ពួក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនជីវននាម·[ប៉ុ-ណៈ-ជី-វ័ន]ការរស់រានមានជីវិតឡើងវិញ ការកកើតឡើងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនប្បុនក្កម្មនាម·[ប៉ុ-ណាប់-ប៉ុ-ណាក់-កាំ]កម្មដដែលៗ គឺអំពើ, កិច្ចការ, ការរវល់ដដែលៗ របស់សត្វលោក; មានអត្ថន័យថា សត្វលោករមែងតែវិលកើតវិលស្លាប់ដដែលៗ គឺកើតស្លាប់ ស្លាប់កើតបន្តជាតិក្នុងវាលវដ្ដសង្សារ, ក្នុងកំណើតមួយៗ ក៏តែងតែមានការរវល់ដដែលៗ, អំពើដដែលៗ នេះឯង ហៅថា បុនប្បុនក្កម្ម ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនប្បុនក្ការនាម·[ប៉ុ-ណាប់-ប៉ុ-ណាក់-កា]ដូចគ្នានឹង បុនប្បុនក្កម្ម ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនរុត្តិនាម·[ប៉ុ-ណៈ-រុត]ការនិយាយឡើងវិញ ការធ្វើឡើងវិញ ការត្រាប់តាម ឬការប្រើពាក្យផ្ទួនដដែលៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនរុត្តិវិធីនាម·[ប៉ុ-ណៈ-រុត-តិ-វិ-ធី]វិធីតែងកាព្យដែលធ្វើឱ្យផ្ទួនពាក្យសម្ដីឬផ្ទួនមតិដដែលៗ ដែលកវី អ្នកនិពន្ធប្រើដើម្បីធ្វើឱ្យមានចលនា សកម្មភាពរបស់តួអង្គកាន់តែជាក់ស្តែងឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបុនសម័យនាម·[ប៉ុ-ណៈ-សៈ-ម៉ៃ]ដំណាក់កាលនៃប្រវត្តិសាស្ត្រចន្លោះសតវត្សទី១៤និងទី១៧នៃគ្រិស្តសករាជ តាមរយៈការរស់ឡើងវិញនៃតម្លៃវប្បធម៌អឺរ៉ុបនិងការលេចឡើងនូវគំនិតភ្លឺស្វាង (ទស្សនវិជ្ជាពន្លឺ) របស់ទស្សនវិទូនៅទ្វីបអឺរ៉ុប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក