វចនានុក្រមមុងនាម·[មុង]សំពត់ដែលដេរមានខ្នង មានរបាំងជុំវិញភ្ជាប់មុខគ្នា សម្រាប់ការពារមូសមិនឱ្យខាំបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុង្គ្រេនាម·[មុង-គ្រេ]ឈ្មោះឈើតូចមួយប្រភេទ ស្លឹកតូចស្រួចៗ មានមមីស ផ្កាសម្បុរក្រហម, ស្លឹកប្រើភ្ជាំ ឬប្រឡាក់នឹងជ័រទឹក ឬជ័រក្រាក់ធ្វើចន្លុះបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុច្ឆានាម·[មុច-ឆា]ដំណើរវិលមុខឬសន្លប់, ជ្រប់បាត់ស្មារតី; រោគវិលមុខ, រោគខ្យល់ចាប់។ ប្រើជា (រ.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុញ្ចនកិច្ចនាម·[មុញ-ចៈ-ណៈ-កិច]កិច្ចរដោះ ការដោះលែង កិច្ចធ្វើឱ្យរួចផុត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុញ្ចនាការនាម·[មុញ-ចៈ-ណា-កា]អាការៈរួច, រដោះ, របូត, ផុតពីទុក្ខ, ពីទោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុញ្ចនោបាយនាម·[មុញ-ចៈ-ណោ-បាយ]ឧបាយឱ្យបានរួច, ឱ្យរដោះ, របូត, ផុតពីទុក្ខ, ពីទោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុតកិរិយាសព្ទ·[មុត]បង្កើតជារបួសដោយសស្ត្រាឬដោយអ្វីៗដែលមានមុខស្រួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុទិតានាម·[មុ-ទិ-តា]ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្ដិ បានប្រកបដោយសេចក្ដីសុខ ចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស (មុទិតា នេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុទុគុណនាម·[មុ-ទុ]ទន់, យ៉ាងទន់, ទន់ភ្លន់; ល្មមល្មៃ; យ៉ាងទាប, យ៉ាងធូរថយ, យ៉ាងខ្សោយ, យ៉ាងអន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុទុតានាម·[មុ-ទុ-តា]ដំណើរមានចិត្តទន់ភ្លន់ទៅរកអ្នកដទៃ (ដូចយ៉ាងមាតាបិតាមានចិត្តទន់ភ្លន់ទៅរកបុត្រជាដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុទ្ទវិទ្យានាម·[មុត-ទៈ-វិត-ទ្យា]វិជ្ជាសិក្សាអំពីការរចនាពុម្ពអក្សរឬត្រា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមុទ្ទិវប្បកម្មនាម·[មុត-ទិ-វ័ប-ប៉ៈ-កាំ]ការដាំទំពាំងបាយជូរបែបបច្ចេកទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក