វចនានុក្រមមេរុដ្ឋាននាម·[មេ-រុត-ឋាន]ទីកន្លែងមណ្ឌបដែលគេសង់ធ្វើរោងជាប្រាសាទ មានកំពូល មានផ្ទៃផ្ទាល់នឹងផែនដីសម្រាប់ធ្វើឈាបនកិច្ចសពឥស្សរជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេរ័យនាម·[មេ-រ៉ៃ]ទឹកស្រវឹងដែលធ្វើដោយត្រាំគ្រឿងផ្សំផ្សេងៗ (ដូចយ៉ាងទឹកត្នោតជូរជាដើម, ទីទៃពីសុរា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេលឹមនាម·[មេ-លឹម]ទង់តូចសណ្ឋានកន្ទុយអន្ទង់ សម្រាប់ដាក់នៅចុងដងក្ដោងឬនៅចុងដងទង់ធំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេលេខនាម·[មេ-ឡេក]ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេលោង[មេ-លោង]ឈ្មោះសីមួយបែបធ្វើដោយបន្ទោះផ្ដៅមានសណ្ឋានមូល សម្រាប់ទាត់សណ្ដូកជើងត្រង់ទៅមុខឱ្យឡើងខ្ពស់ត្រដែតសំដៅទៅរកអ្នកទាត់ផងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេលំនាម·[មេ-លំ]ស្នូកមានសណ្ឋានជាកែងសម្រាប់គ្របត្រង់ប្រសព្វមុខស្លឹក, ស្បូវឬក្បឿង ជាជំនួសព្រំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេល័ក្ដនាម·[មេ-លាក់]សត្វល្អិតរស់នៅលើរុក្ខជាតិ ដែលសម្បុករបស់វាមានសារធាតុជ័រខាប់ ពណ៌ក្រហម សម្រាប់ប្រើផ្សំជាពណ៌ជ្រលក់សូត្រឬអំបោះក្នុងកិច្ចការតម្បាញរបស់ខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេសបាលនាម·[មេ-សៈ-បាល]អ្នកឃ្វាលពពែឬគង្វាលចៀម; បើស្ត្រីជា មេសបាលី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេសានាម·[មេ-សា]ឈ្មោះខែទី ៤តាមសុរិយគតិ មាន ៣០ថ្ងៃ និងរាសីរូបពពែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមេសូត្រ[មេ-សូត]ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក