វចនានុក្រមម៉ូងគ្រុំនាម·[ម៉ូង-គ្រុំ]ឈ្មោះភ្លេងបុរាណមួយវង់ មានស្គរធំមួយ (ស្គរនោះមានធ្លុះបន្តិច), មានគងមួយវង់, មានស្រឡៃតូចមួយ, មានគងធំ (គងមូង) មួយ, មានឫស្សីកំបែកមួយកំណាត់ មានអ្នកភ្លេងតែត្រឹម ៣នាក់គឺ ម្នាក់វាយគងវង់, ម្នាក់ផ្លុំស្រឡៃតូច, ម្នាក់ទៀតវាយស្គរធំផង វាយគងធំផង វាយឫស្សីកំបែកផង (វាយគោះឱ្យមានសូរស័ព្ទរណ្ដំ) ; ខ្មែរប្រើភ្លេងនេះចំពោះតែក្នុងពិធីបុណ្យតម្កល់សពឬបុណ្យឈាបនកិច្ច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូដឹមនាម·[ម៉ូ-ដឹម](ប.ព.) ឧបករណ៍អេឡិចត្រូនិកដែលអាចឱ្យបញ្ជូនទិន្នន័យ ឬផ្លាស់ប្ដូរព័ត៌មានតាមរយៈខ្សែទូរសព្ទពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូឌុលនាម·[ម៉ូ-ឌុល](ភូមិ.) ធារមធ្យមប្រចាំឆ្នាំរបស់ផ្លូវទឹកមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូណូកូទីលេដុងគុណនាម·[ម៉ូ-ណូ-កូ-ទី-លេ-ដុង]រុក្ខជាតិមានគ្រាប់ដែលមានកូទីលេដុងមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូតនាម·[ម៉ូត]បែប, ទម្រង់ សម្រាប់របៀបរចនាសម្លៀកបំពាក់, សក់, ផ្ទះជាដើម។ ជួនសរសេរជា «ម៉ូដ» ក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូតូឌុបនាម·[ម៉ូ-តូ-ឌុប](ព.សា.) មធ្យោបាយដឹកជញ្ជូនដោយម៉ូតូយកថ្លៃឈ្នួល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ូទ័រនាម·[ម៉ូ-ទ័រ](រូប.) ប្រដាប់អូសនិងទាញដោយចរន្តអគ្គិសនី; ឧបករណ៍សម្រាប់បំប្លែងថាមពលអគ្គិសនីឱ្យទៅជាថាមពលមេកានិក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉េចគុណកិរិយា·[ម៉ិច]ម្ដេច (ព.សា.)។ ពាក្យសម្រាប់សួរគ្នាដោយឆ្ងល់, ដោយចង់ដឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉េតប្រាយនាម·[ម៉ិត-ប្រាយ]លែបខាយ, ល្បិចល្បង, សម្ដីមានក្នុងមានក្រៅ, ពាក្យលូកលើសើក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉េត្រូនាម·[ម៉េ-ត្រូ]ប្រព័ន្ធផ្លូវរថភ្លើងនៅក្រោមដី, រថភ្លើងដើរដោយចរន្តអគ្គិសនីដែលរត់លើប្រព័ន្ធផ្លូវក្រោមដីនេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ែនាម·[ម៉ែ]ម្ដាយ។ ហៅម្ដាយមីងថា ម៉ែមីង ឬ ហៅជីដូនថា ម៉ែយាយ ក៏មាន។ បុរាណច្រើនហៅស្ត្រីដទៃដែលមានវ័យស្មើនឹងមាតាថា ម៉ែ (រាប់ថាជាពាក្យគោរព)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ែ!ឧទានសព្ទ·[ម៉ែ]ពាក្យលាន់មាត់បន្លឺជាមុនដោយអាការៈក្រោធឬស្ងើច, ស្ញែង, ភ្ញាក់, តឹងចិត្ត, មានសេចក្ដីថា ម្ដាយ! ឬត្រូវគ្នានឹងពាក្យថា ប៉ៃ!, យ៉!, ព្ធ!, ព្ធយា!; ជួនកាលលាន់មាត់ថា ម៉ែកូន!, ម៉ែអញ! ឬថា ម៉ែអើយ! (ម៉ែអ្ហើយ) ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ែត្រនាម·[ម៉ែត] ឬ [ម៉ិត]ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក