វចនានុក្រមលួសកិរិយាសព្ទ·[លួស]កាត់, ច្រាស់ ទ្រួសៗ ឱ្យដាច់មែកតូចៗឬសំបករាក់ៗជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលួសបន្លានាម·[លួស-បន់-ឡា]លួសដែលបង្កប់ដែកស្រួចខ្លីៗ ប្រើសម្រាប់ព័ទ្ធរបងជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកកិរិយាសព្ទ·[លើក]យកពីក្រោមឡើងទៅលើ, យកពីទំនាបទៅទីខ្ពស់; យកពីទីមួយទៅទីដទៃ; ជ្រោងឡើង, ទ្រឡើង, ស្ទួយឡើង; គ្រាហ៍ឡើង; ធ្វើឱ្យខ្ពស់, ដាក់បំពេញឬពូនឱ្យខ្ពស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើក!កិរិយាសព្ទ·[លើក]ចូរលើក!; ពាក្យបង្គាប់ឱ្យលើកអ្វីៗព្រមគ្នា ឬបង្គាប់សត្វពាហនៈ មានគោក្របីជាដើមឱ្យលើកជើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកទឹកចិត្តកិរិយាសព្ទ, គុណនាម·[លើក-ទឹក-ចិត]ផ្ដល់កម្លាំងចិត្ត, ជំរុញទឹកចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកពេលនាម·[លើក-ពេល]ប្ដូរពេលវេលាទៅធ្វើនៅពេលក្រោយ (សម្រាប់ការប្រជុំឬការណាត់គ្នាធ្វើអ្វីមួយជាដើម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកស្ទួយកិរិយាសព្ទ·[លើក-ស្ទួយ]លើកតម្កើង ធ្វើឱ្យថ្កុំថ្កើង លើកកម្ពស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកស្លាកិរិយាសព្ទ·[លើក-ស្លា]លើកជំនូនធំ (មានស្លាម្លូជាដើម) ជូនមាតាបិតាខាងកូនស្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើកឡើងកិរិយាសព្ទ·[លើក-ឡើង]យកបញ្ហាអ្វីមួយមកបង្ហាញឬពិភាក្សា ជាពិសេសនៅពេលប្រជុំជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលើសសម្ពាធឈាមនាម·[លើស-សំ-ពាត-ឈាម]ការកើនឡើងនៃសម្ពាធឈាមលើសពីកម្រិតធម្មតា ដោយដឹងបានតាមរយៈម៉ាស៊ីនវាស់សម្ពាធឈាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមលឿងគុណនាម·[លឿង]ដែលមានពណ៌ដូចសាច់រមៀតឬដូចសម្បុររង្គ, ដូចសម្បុរមាសសុទ្ធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក