វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ ល · ៦២៩ ពាក្យ

វចនានុក្រម

ល្មុត

នាម[ល្មុត]

ឈ្មោះឈើដំណាំ ប្រើផ្លែទុំជាអាហារ, មានពីរប្រភេទគឺ ល្មុតសែដា ផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ (ស. លះមុតសីដា ឬ លះមុតទៃយ អ.ថ. ឡៈមុតស៊ីដា ឬ ថៃ "ល្មុតសៀម") ដើមធំស្លឹករង្វើលៗ ផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាង វេលាទុំជោរឡើងសម្បុរក្រហមក្រមៅសាច់ផុសៗបន្តិច មានរសផ្អែមស្រាល ច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំង ឬ ល្មុតទេស ដើមតូចជាងល្មុតសែដា ស្លឹកញឹកជិត ផ្លែមានច្រើនបែបខ្លះរាងមូល សាច់ស, ខ្លះរាងទ្រវែងសាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មាន ទ្រើសជាងនុះក៏មាន តូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ (បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះ អ្នកស្រុកខ្លះច្រឡំហៅថាសែដា ក៏មាន)។

មើលអត្ថន័យ
មុនទំព័រ ៣១ នៃ ៣៥បន្ទាប់