វចនានុក្រមវិធីគុណនាម·[វិ-ធី-គុន]ប្រមាណវិធីឬដំណើរការនៃការរកផលគុណនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «×» ឬ «.» :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីចែកនាម·[វិ-ធី-ចែក]ប្រមាណវិធីឬដំណើរការនៃការរកផលចែកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «÷», « », « / » :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីដកនាម·[វិ-ធី-ដក]ប្រមាណវិធីឬដំណើរការនៃការរកផលដកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា « - »។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីត្រឡប់នាម·[វិ-ធី-ត្រ-ឡប់]វិធីតែងនិពន្ធមួយបែបដែលកវី អ្នកនិពន្ធលើកយកពាក្យឆ្លុះគ្នាមកបង្ហាញដើម្បីឱ្យពាក្យទាំងនោះមានន័យសេចក្ដីផ្សេងគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីបូកនាម·[វិ-ធី-បូក]ប្រមាណវិធីឬដំណើរការនៃការរកផលបូកនៃពីរចំនួនឬច្រើនចំនួនដែលតាងដោយនិមិត្តសញ្ញា «+»។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីបំផ្លើសនាម·[វិ-ធី-បំ-ផ្លើស]វិធីតែងនិពន្ធមួយបែបដែលកវី អ្នកនិពន្ធលើកយកពាក្យសម្ដីលើសហួសពីការពិតមកប្រើដើម្បីរៀបរាប់ទិដ្ឋភាព សកម្មភាពអ្វីមួយក្នុងគោលបំណងបង្ហាញហេតុការណ៍ណាមួយធ្វើឱ្យមានកម្រិតខ្ពស់បំផុតឬទាបបំផុត ដោយបង្កប់ន័យ និងទាក់ទាញអារម្មណ៍អ្នកអាន អ្នកស្ដាប់ឱ្យមានការពិចារណាទៅលើបញ្ហាដែលខ្លួនចង់បង្ហាញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីពង្វាងនាម·[វិ-ធី-ពង់-វាង]វិធីតែងនិពន្ធមួយបែបដែលកវី អ្នកនិពន្ធប្រើ ដើម្បីពង្វាងដោយមិនប្រើពាក្យឬកន្សោមពាក្យចំៗ ត្រង់់ៗសម្រាប់សម្គាល់បញ្ញត្តិណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីសងនាម·[វិ-ធី-សង]ប្រមាណវិធីមួយក្នុងចំណោមប្រមាណវិធីមូលដ្ឋានបួនបែបនៃនព្វន្តដែលយកចំនួនមួយទៅដកនឹងចំនួនមួយទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធីសូន្យនាម·[វិ-ធី-សូន]វិធីមួយដែលបង្ហាញយ៉ាងច្បាស់អំពីទម្រង់មូលដ្ឋាននៃភាសាដោយការបង្កើតពាក្យមួយតាមរយៈបន្សំនៃសញ្ញានានា។ ដោយសារតែទម្រង់តែមួយគត់របស់វា សញ្ញាទាំងនេះបានលុបចោលទាំងស្រុងនូវខ្លឹមសាររូបធាតុរបស់ខ្លួន។ វិធីសូន្យ គឺជាវិធីតក្កវិជ្ជាស្ដីពីការបង្កើតគំរូមួយផ្អែកលើការសន្មតទៅតាមសនិទានភាព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិធូបកនាម·[វិ-ធូ-ប៉ៈ-កៈ] ឬ [វិ-ធូ-បក់]អ្នកបក់, អ្នកបក់ផ្លិត។ គួរឱ្យយល់ថាពាក្យ បក់ ក្លាយមកពី វិធូបក នេះ ដោយលុប វិធូ ចេញ ដូចជា ឧបាសក, ឧបាសិកា លុប ឧ, ឧបា ចេញ នៅត្រឹមតែ បាសក, សិកា នេះដែរទេដឹង?។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវិនយនាម·[វិ-នៈ-យៈ]ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាត ច្បាប់ប្រដៅឱ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឱ្យសង្រួមកាយវាចាឱ្យត្រឹមត្រូវ; ឱ្យចុះបែបបទ; ឱ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក