វចនានុក្រមវ៉ក![វ៉ក]ពាក្យសម្រាប់អ្នកទំក្បាលទូកអុំឬទូកចែវប្រណាំងស្រែកប្រាប់ពួកអ្នកអុំ ឬពួកអ្នកចែវសាប់ឱ្យញាប់ ដើម្បីឱ្យទូកស្ទុះលឿនឡើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ល់គុណកិរិយា·[វ៉ល់]ដែលលាយច្របូកច្របល់ចូលគ្នាខ្លាំង (ដូចជាទឹកនិងភក់ជាដើម) ; (ព.ប្រ.) ដែលច្របូកច្របល់គ្មានសណ្ដាប់ធ្នាប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាសព្វនាម·[វ៉ា]នាង; ពាក្យលំអុតសម្រាប់និយាយជាជំនួសឈ្មោះកូនក្មេងក្នុងទីចំពោះមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាគុយអូលនាម·[វ៉ា-គុយ-អូល]ថង់មួយពេញដោយទឹក ខ្យល់ និងចុណ្ណភាពនៃអាហារដែលអណ្ដែតក្នុងស៊ីតូប្លាសនៅក្នុងកោសិការុក្ខជាតិភាគច្រើននិងកោសិកាសត្វមួយចំនួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាងកិរិយាសព្ទ·[វ៉ាង]វាតសម្ដី, ប្រើសម្ដីគ្របលើគេ; វាតអំណាចលើ; ហួងហែង; ហែហៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាងមុខកិរិយាសព្ទ·[វ៉ាង-មុក]ពោលពាក្យវាតមុខវាតអំណាច; វាតអំណាចយកមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ានីសនាម·[វ៉ា-នីស]សារធាតុរាវម្យ៉ាងសម្រាប់លាបលើឈើដែលធ្វើឱ្យមានពន្លឺភ្លឺរលោងល្អ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាន់ស៊ុយនាម·[វ៉ាន់-ស៊ុយ]ឈ្មោះដំណាំតិណជាតិ មានក្លិនក្រអូបឆួល ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះ ឬបបរគ្រឿងឱ្យមានរសឆ្ងាញ់, មាន ២ប្រភេទគឺ មួយប្រភេទស្លឹកល្អិតទន់ស្រួយ, មួយប្រភេទទៀតស្លឹកធំទ្រវែងសាច់ស្វិតបន្តិច (ទាំង២ប្រភេទនេះដើមកំណើតមកពីប្រទេសចិន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាយហ្វាយនាម·[វ៉ាយ-ហ្វាយ]ប្រព័ន្ធដែលភ្ជាប់បរិក្ខារអេឡិចត្រូនិកទៅនឹងអ៊ីនធឺណិតដោយមិនប្រើខ្សែ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ារ្យ៉ង់នាម·[វ៉ា-រ្យ៉ង់](ស្ថិតិ.) រង្វាស់មួយនៃរបាយក្នុងស្ថិតិវិទ្យាដែលជាមធ្យមភាគនៃផលសងការ៉េរវាងតម្លៃអង្កេតនិងមធ្យមរបស់វា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវ៉ាលិសនាម·[វ៉ា-លិស]ហិបតូចស្រាល ធ្វើដោយស្បែកសម្លាប់ ឬធ្វើដោយសំពត់សាច់ក្រាស់ជាដើម មានដៃយួរបាន សម្រាប់ដាក់អីវ៉ាន់ស្រាលៗ មានសម្លៀកបំពាក់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក