វចនានុក្រមសេសំគុណនាម·[សេ-ស័ង] ឬ [សែស-ស័ង]ដែលសល់, ដែលជាសំណល់, ជាដែល។ ពាក្យសាមញ្ញ សម្រាប់និយាយចំពោះភោជនាហារឬរបស់ដែលសេសសល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេះនាម·[សេះ]បសុសត្វចតុប្បាទ មាឌខ្ពស់ស្រឡះ មានក្រចកជើងទាំង៤កន្តុបៗឥតឆែក មានសក់កំប៉ោយ, សក់លើ ក, សក់ស្វាយ មានដងកន្ទុយខ្លីស្រោបដោយសក់កន្ទុយវែងៗជាសំណុំ ..., សម្រាប់ប្រើជិះឬទឹមរថ (អ្នកប្រទេសខ្លះគេប្រើការភ្ជួររាស់ផងក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេះពាក់បង្កង់នាម·[សេះ-ពាក់-បង់-កង់]សត្វចតុប្បាទមួយប្រភេទ រូបស្រដៀងនឹងសេះ តែមាឌតូចជាងសេះ ខ្នងអ៊ែនបន្តិច ដងកន្ទុយស្រុង សម្បុរ លាយឆ្នូតៗ ជាបង្កង់ពេញខ្លួន, មានដើមកំណើតនៅប្រទេសអាហ្វ្រិក, គេច្រើននាំយកមកលេងនាដកីឡាឬលេងល្ខោនសត្វនៅប្រទេសកម្ពុជាមួយដងមួយកាល។ (សព្វថ្ងៃ ច្រើនហៅជា សេះបង្កង់ ជាង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែងកិរិយាសព្ទ·[សែង]នាំយកអ្វីៗដោយដាក់ឈើស្នែងលើស្មានៃមនុស្សពីរនាក់ឬច្រើននាក់ (តាមទម្ងន់តិចច្រើន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែងព្រះអាទិត្យនាម·[សែង-ព្រះ-អា-ទិត]ឈ្មោះប្រទាលមួយប្រភេទ សន្តានត្រាវ ប៉ុន្តែធាងនិងស្លឹកតូចជាងត្រាវ, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល (អ្នកខ្លះហៅ ប្រទាលវង់ព្រះអាទិត្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែតអញ្ជង់គុណកិរិយា, គុណនាម·[សែត-អញ់-ជង់]ដែលដើរចេញចោលស្រុកទៅតាមតែប្រទះ ឥតកំណត់ទី ឥតមានការរបរអ្វីជាប្រាកដ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែនត្វ័ននាម·[សែន-ត្វាន់]ផ្លិតមូល ធ្វើដោយសំពត់ផ្កាមាសឬផ្កាប្រាក់ជាដើម មានដងវែងក្ងក់ខាងចុង ជាគ្រឿងបាំងកម្ដៅថ្ងៃមិនឱ្យចាំងត្រូវ សម្រាប់ប្រើក្នុងព្រះរាជពិធីហែធំៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែនទ្វីគុណកិរិយា, គុណនាម·[សែន-ទ្វី]ច្រើន, ក្រៃលែង, ទ្វេឡើងជាពីរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសែន្យនាម·[សែន]មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម (សេនីយ៍) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក