វចនានុក្រមសម្មុខីភូតគុណនាម·[ស័ម-មុ-ខី-ភូត]ដែលមានឬដែលនៅក្នុងទីចំពោះមុខ, ដែលប្រទះឃើញនៅមុខ, ដែលប្រាកដនៅមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្មោទនកថានាម·[ស័ម-ម៉ោ-ទៈ-នៈ-កៈ-ថា]សម្ដីដែលនាំឱ្យមានសេចក្ដីរីករាយ, ឱ្យមានអំណរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្មោទនីយកថានាម·[ស័ម-ម៉ោទៈ-នី-យៈ-កៈ-ថា]សម្ដីដែលគួររីករាយ, គួរត្រេកអរ; សម្ដីរាក់ទាក់, រួសរាយ, រអាករពាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្រន់កិរិយាសព្ទ·[សំ-រ៉ន់]ធ្វើឱ្យស្រន់ គឺគ្រាន់តែទប់ទល់ឱ្យអន់សិន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្របសម្រួលកិរិយាសព្ទ·[សំ-រ៉ប-សំ-រួល]ធ្វើឱ្យស្របស្រួលនឹងគ្នា ធ្វើឱ្យអ្វីៗប្រព្រឹត្តទៅដោយរលូន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្រាតកិរិយាសព្ទ·[សំ-រ៉ាត]ធ្វើឱ្យស្រាត, ចាប់ទាញសម្លៀកចេញពីខ្លួនអ្នកដទៃឱ្យអាក្រាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្រាប់គុណនាម·[សំ-រ៉ាប់]ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្រាយនាម·[សំ-រ៉ាយ]ពាក្យឬសេចក្ដីដែលប្រែស្រាយពីភាសាដទៃមកជាភាសាសម្រាប់ជាតិ (ច្រើនហៅចំពោះពាក្យឬសេចក្ដីដែលប្រែពីបាលីឬពីសំស្ក្រឹតមកជាភាសាខ្មែរ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសម្រាយបំភ្លឺនាម·[សំ-រ៉ាយ-បំ-ភ្លឺ]ការស្រាយបំភ្លឺ, សម្រាយបញ្ជាក់, សេចក្ដីស្រាយបំភ្លឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក