វចនានុក្រមសាគរនាម·[សា-គ]សមុទ្រ។ មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថា សមុទ្របានជាហៅ សាគរ ព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទ សគរៈ កែនពលឱ្យជីក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាគូនាម·[សា-គូ]ដំណាំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងក្រកោ តែដើមទាបៗ មានមើមសម្បុរស ប្រើស្ងោរបរិភោគជាអាហារ ឬហាន់ឱ្យស្ដើងៗលាយបាយក៏បាន កិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្ស ប្រើជាអាហារជាជំនួសបាយបាន, ជាដំណាំងាយដាំ មានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាគូរនាមនាម·[សា-គូ-រ-នាម]ឈ្មោះឈើតូចមួយប្រភេទ ស្លឹកក្រាស់ស្រួចៗ ផ្លែតូចៗ ទ្រើសជាងផ្លែតង្កៀបក្ដាម, ស្លឹកនិងផ្លែមានរសជូរល្មម បរិភោគបាន, ច្រើនដុះក្នុងព្រៃរនាមឬដុះតាមមាត់ស្ទឹង, មាត់ព្រែក, មាត់អូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាច់នាម·[សាច់]អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនឹងសត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាច់ជូរនាម·[សាច់-ជូ]ធាតុផ្សំមានបែបភាពជាអំបិលជូរ សាច់រឹងជាដុំ សម្រាប់ប្រើកូរលាយទឹកជ្រលក់ឱ្យដិតស្រស់ព័ណ៌ជាដើម; មាន ២ប្រភេទ គឺ សាច់ជូរ ស មានសាច់ព័ណ៌ស; សាច់ជូរខៀវ មានព័ណ៌ខៀវស្ទើរបៃតងចាស់ (ច្រើនប្រើជាថ្នាំ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាច់ដុំនាម·[សាច់-ដុំ]សំណុំនៃសរសៃជាលិកាឆ្មារៗក្នុងរាងកាយមនុស្ស ឬ សត្វ ដែលអាចបន្តឹងឬបន្ធូរដើម្បីឱ្យផ្នែកណាមួយនៃដងខ្លួនធ្វើចលនា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាច់ប្រាក់នាម·[សាច់-ប្រាក់]ក្រដាសប្រាក់ កាក់ប្រាក់ ឬបញ្ញើសាច់ប្រាក់ដែលត្រូវបានតម្កល់នៅក្នុងគណនីធនាគារឬស្ថាប័នហិរញ្ញវត្ថុ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាជីវកម្មនាម·[សា-ជី-វៈ-កាំ]ការមូលមតិគ្នាជាក្រុមក្នុងការបង្កើតអាជីវកម្ម ឬក្រុមហ៊ុនជាមួយគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក